ឡូយ​ណាស់!​ «មេដាយ-ពាន​រង្វាន់​» OFF ROAD​ នៅ​មណ្ឌលគិរី​បង្កប់​អត្ថន័យ​ពិសេស​របស់​ខ្មែរ​

  • 2023-01-12 08:33:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​របស់​ទីលាន​ ១២​ ម៉ូទ័រ​ផាក​ បញ្ជាក់​ថា ​«មេដាយ និង​ពាន»​ សម្រាប់​ប្រគល់​ជូន​ម្ចាស់​ជយលាភី​ក្នុង​ការ​ប្រណាំង​រថយន្ត​ OFF ROAD ត្រូវ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​គុណ​តម្លៃ​ បង្ហាញ​អត្តសញ្ញាណ​ជាតិ។​

រូបភាពគំរូ

លោក​ ឡយ ភាល័យ ​សហការី​នៅ​ ទីលាន​ ១២ម៉ូទ័រផាក​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ «មេដាយ​ និង​ពាន​រង្វាន់»​ ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ដល់​កីឡាករ​ កីឡា​ការិនី​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ OFF ROAD​ សន្តិភាព​ គឺ​ត្រូវ​បាន​រៀបចំ​ដោយ​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ​ទាំង​ការ​រចនា​ ឬ​ឌីសាញ​ (Design)​ រំលេច​បង្ហាញ​នូវ​អត្តសញ្ញាណ​បែប​ខ្មែរ​ បង្កប់​នូវ​អត្ថរស​ វប្បធម៌​ជាតិ។​ កំពូល​លើ​គឺ​មាន​លំនាំ​ដូច​ប្រាសាទ​អង្គរ​វត្ត​ រី​ឯ​តួ​គឺ​មាន​រចនា​ចេញ​ពី​រូប​ខែល​ រួម​ជា​មួយ​ការ​រចនា​បន្ថែម​នូវ​អាវុធ​ ដែល​បង្ហាញ​អត្ថន័យ​ នៃ​ការ​ខិតខំ​ពុះពារ​ ប្រកួតប្រជែង​ និង​ជ័យជម្នះ​របស់​កីឡាករ​គ្រប់​រូប​នៅ​លើ​ទឹកដី​ខ្មែរ​អង្គរ។​ វាត្រូវបានផលិតដោយម៉ាស៉ីន CNC 3D ដំបូងគេនៅកម្ពុជា និងមានការផ្ទៀងផ្ទាត់ជាមួយ Master Key ដើម្បីបង្ហាញភាពពិតប្រាកដ។​

រូបភាពមេដាយ

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត ​OFF ROAD​ សន្តិភាព​ ឆ្នាំ២០២៣​ នេះ​គឺ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៣​-១៥​ ខែ​មករា​ ឆ្នាំ​២០២៣​ នៅ​ទីលាន ១២ម៉ូទ័រផាក ក្នុង​ខេត្ត​មណ្ឌលគិរី​ ក្រោម​ការ​រៀបចំ​ដោយ​ក្លឹប​ OFF ROAD ​គោព្រៃ​មណ្ឌលគិរី​ និង​សហព័ន្ធ​កីឡា​យានយន្តកម្ពុជា៕​

អត្ថបទ៖ នួន ស៊ីណា​