Chelsea នាំ​ចូល Felix មក​ពង្រឹង​ក្រុម ស្រប​ពេល​កីឡាករ​របួស​ស្ទើរ​តែ​មួយ​តារាង

  • 2023-01-12 11:09:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​ចុះ​កុងត្រា​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Joao Felix ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដើម្បី​មក​ពង្រឹង​ក្រុម ស្រប​ពេល​ដែល​ក្លឹប​កំពុង​តែ​ក្នុង​សភាព​ដុនដាប​នៅ​ក្នុង​តារាង​ Premier League ហើយ​កីឡាករ​របស់​ខ្លួន​រង​របួស​ចំនួន ៨រូប។

Felix នឹង​រួមរស់​ជាមួយ Chelsea រហូត​ដល់​ចប់​រដូវ​កាល​២០២២/២៣ ដោយ​ Chelsea ត្រូវ​បង់​ឱ្យ​ក្លឹប Atletico Mardid ក្បែរ​១២លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​ចេញ​ប្រាក់​ខែ​ឱ្យ​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ទៀត​ផង​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports បាន​ឱ្យ​ដឹង​ថា ក្លឹប​អង់គ្លេស​មួយ​ចំនួន​ទៀត​ដូច​ជា Manchester United និង​ Arsenal ក៏​ប្រជែង​គ្នា​តាម​យក Felix ដែរ​តែ​ចុង​បញ្ចប់​ Chelsea ជា​អ្នក​ឈ្នះ។

យ៉ាងណាមិញ Chelsea នៅ​ពេល​នេះ​កំពុង​មាន​ទម្រង់​លេង​មិន​សូវ​ល្អ ដោយ​ក្លឹប​នេះ​កំពុង​តែ​ឈរ​ចំណាត់ថ្នាក់​លេខ ១០ ហើយ​កីឡាករ​សំខាន់ៗ​ដូច​ជា ខ្សែ​បម្រើ​ការពារ​បារាំង N'golo Kante និង​ខ្សែ​ប្រយុទ្ធ​អាមេរិក Christian Pulisic កំពុង​តែ​រងរបួស​ទៅ​ទៀត៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី