ការ​ប្រកួត​ OFF ROAD​ នៅ​ទីលាន​ ១២​ម៉ូទ័រ​ផាក​ ចាប់​ផ្ដើម​ថ្ងៃ​ទី១​ ខណៈ​ប្រជាពលរដ្ឋ​គាំទ្រ​ខ្លាំង​

  • 2023-01-13 09:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព​ នៅ​ទីលាន​ ១២​ម៉ូទ័រ​ផាក​ ក្នុង​ខេត្ត​មណ្ឌលគិរី​ ចាប់​ផ្ដើម​ប្រកួត​ថ្ងៃ​ទី១​ ហើយ​កាលពី​ព្រឹកមិញ​នេះ​ ខណៈ​កីឡាករ​ និង​អ្នក​ចូល​មក​ទស្សនា​គាំទ្រ​មាន​រហូត​ដល់​ ២៥០០នាក់។​

ទិដ្ឋភាពបើកការប្រកួត

តាម​រយៈ​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១​ នេះ​គេ​មើល​ឃើញ​ថា​មាន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មក​ទស្សនា​ និង​គាំទ្រ​ច្រើន​មែនទែន។​ ដោយ​សារ​តែ​ភាព​ប្លែក​ភ្នែក​ ការ​តុបតែង​ឡាន និង​ស្ថានភាព​ផ្លូវ​មាន​ឧបសគ្គ​ខុសៗ​គ្នា​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ជា​ច្រើន​មក​ចូលរួម​ទស្សនា​ផ្ទាល់។​

ទិដ្ឋភាពប្រកួតព្រឹកមិញ

ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ទូច រស្មី ​អនុប្រធាន​ក្លឹប​រថយន្ត​គោព្រៃ​ខេត្ត​មណ្ឌលគិរី​ បាន​ឲ្យ​ដឹង​ថា​ គោល​បំណង​ចម្បង​ នៃ​ការ​រៀបចំ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ខេត្ត​មណ្ឌលគិរី។ ក្រៅពីនេះ​ក៏​បង្ហាញ​ពី​ទីលាន​កម្រិតស្ដង់ដារ​អន្តរជាតិទី១​ របស់​កម្ពុជាផង​ដែរ។​

ទិដ្ឋភាពប្រកួតព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត OFF ROAD សន្តិភាព ២០២៣​ គឺ​មាន​ដូច​ជា​ ទី១​ ប្រណាំង​រថយន្ត​ឆ្លង​កាត់​ឧបសគ្គ​ OFF ROAD ទី២​ ប្រណាំង​រថយន្ត OFF ROAD RALLY​ និង​ទី៣ ប្រណាំង​ម៉ូតូ​ CROSS ចំនួន​៥ក្រុម​ និង​មាន​ម៉ូតូ​សរុប​ចំនួន ​១២១គ្រឿង។​ ការ​ប្រកួត​នេះ​ផង​ដែរ​មាន​រយៈពេល​ ៣ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៥​ នៅ​ទីលាន​ ១២ម៉ូទ័រ​ផាក​ ក្នុង​ខេត្ត​មណ្ឌលគិរី៕​

ទិដ្ឋភាពប្រកួតព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី