Arsenal ត្រូវ​រ៉ូវ​គ្នា​ជាមួយ​ Shakhtar ក្នុង​ការ​នាំ​ចូល​ខ្សែ​ស្លាប​អ៊ុយក្រែន

  • 2023-01-13 10:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal បាន​ត្រូវ​រ៉ូវ​តម្លៃ​គ្នា​ជាមួយ​ក្លឹប​អ៊ុយក្រែន​ Shakhtar Donetsk ក្នុង​ការ​នាំ​ចូល​ខ្សែ​ស្លាប​វ័យ​ ២២ឆ្នាំ​ជនជាតិ​អ៊ុយក្រែន​កីឡាករ Mykhailo Mudryk។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports

កន្លង​មក​ខាង​ Shakhtar បាន​បដិសេធ​សំណើ​របស់ Arsenal ចំនួន ២ដង​រួច​មក​ហើយ ដោយ​ Shakhtar ធ្លាប់​ទារ​ Arsenal ដល់​ទៅ ១០០លាន​អឺរ៉ូ​ឯណោះ​សម្រាប់​កីឡាករ​វ័យ ២២ឆ្នាំ​រូប​នេះ។ យ៉ាងណាមិញ សម្រាប់​ពេល​នេះ​ដែរ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ហើយ ខណៈ​ការ​ចរចា​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ។

កីឡាករ​អ៊ុយក្រែន Mudryk រក​បាន ១០គ្រាប់​ក្នុង​ ១៨ប្រកួត​ចុង​ក្រោយ​របស់​ក្លឹប​ Shakhtar៕

អត្ថបទ៖ ហ៊ីម រស្មី