Shakhtar ព្រម​លក់​ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន​ឱ្យ Chelsea ក្រោយ Arsenal នៅ​បន្ត​ស្ទាក់​ស្ទើរ​រឿង​បង់​ថ្លៃ​កីឡាករ

  • 2023-01-16 11:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន​កីឡាករ Mykhailo Mudryk បាន​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ហើយ តែ​ផ្លាស់​ទៅ​លេង​នៅ Chelsea មិនមែន​ Arsenal ទេ។ កីឡាករ​រូប​នេះ​ដើម​ឡើយ​ចង់​ទៅ​លេង​នៅ Arsenal តាម​រយៈ​ការ​ឱ្យ​តម្រុយ​នានា​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

តាម​ពិត​ទៅ​ដំបូង​ឡើយ​ Arsenal និង​ក្លឹប​ Shakhtar Donetsk បាន​ព្រមព្រៀង​ជា​គោលការណ៍​ហើយ​កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ខាង​ Arsenal នៅ​ស្ទាក់ស្ទើរ​រឿង​តម្លៃ​ខ្លួន​ ក៏​ដើរ​ចេញ​ពី​ការ​ចរចា​នេះ​ទៅ។ លុះ​នៅ​យប់​ថ្ងៃ​សៅរ៍ Chelsea ក៏​ជះ​លុយ​ប្រមាណ ១០៨លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ Mudryk ពី​ក្លឹប Shakhtar តែ​ម្ដង។

ក្រោយ​ទិញ​រួច Chelsea ក៏​បាន​ចុះ​កុងត្រា​រយៈពេល ៨ឆ្នាំ​កន្លះ​ជាមួយ​ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន​កើត​ឆ្នាំ២០០១រូប​នេះ។

ក្លឹប Chelsea សង្ឃឹម​ថា​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន​រូប​នេះ​ ដើម្បី​ស្ដារ​ទម្រង់​លេង​មិន​សូវ​ល្អ​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ។ Mudryk រក​បាន ៧គ្រាប់ ក្នុង​១២ប្រកួត​លីគ​របស់​ Shakhtar៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី