គ្រូ Chelsea អត់​ដឹង​ខ្លួន​ថា ក្លឹប​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ពី​អ៊ុយក្រែន​នោះ​ទេ

  • 2023-01-16 12:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Graham Potter អ្នក​ចាត់ការ​ក្លឹប Chelsea បាន​ប្រាប់​អ្នកកាសែត​ថា លោក​មិន​ដឹង​ខ្លួន​ទាល់​តែ​សោះ នៅ​ពេល​ដែល​ក្លឹប​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​អ៊ុយក្រែន​កីឡាករ Mykhailo Mudryk កាល​ពី​ថ្ងៃ​សៅរ៍។

កាល​ពី​ថ្ងៃ​សៅរ៍ Chelsea មាន​ប្រកួត​មួយ​ប៉ះ​នឹង​ក្លឹប Crystal Palace។ លុះ​ប្រកួត​បាន ២០នាទី ក្លឹប​ Chelsea បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ខ្លួន​ទិញ​បាន Mudryk ហើយ។ ក្រោយ​មក​នៅ​ពេល​សម្រាក​តង់​ទី១ ខ្សែ​ប្រយុទ្ធ​អ៊ុយក្រែន​កើត​ឆ្នាំ២០០១​រូប​នេះ​ក៏​បាន​បង្ហាញ​ខ្លួន​ ជាមួយ​នឹង​ទង់ជាតិ​អ៊ុយក្រែន​នៅ​ក្នុង​កីឡដ្ឋាន Stamford Brdige ដែល​ជា​ទឹកដី​របស់ Chelsea បង្ក​ជា​ក្ដី​សោមនស្ស​រីករាយ​ចំណោម​អ្នក​គាំទ្រ​ក្លឹប​តោខៀវ​។

ទោះ​ជា​បែប​នេះ​ក្ដី លោក​ Potter បាន​និយាយ​អ្នក​កាសែត​តាម​ត្រង់​ថា៖ «ខ្ញុំ​អត់​ដឹង​រឿង​ទេ​ថា ម៉េច​បាន​រឿង​នេះ [ការ​ទិញ​យក Mudryk] កើត​ឡើង។ ខ្ញុំ​កំពុង​តែ​ផ្ដោត​លើ​ការ​ប្រកួត»។

លោក Potter ក៏​បាន​បង្ហាញ​នូវ​ក្ដី​សប្បាយ​រីករាយ​ដែរ នៅ​ពេល​ដែល​ក្លឹប​ទិញ​បាន​កីឡាករ​មួយ​នេះ។

សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​ថា ក្លឹប​ Chelsea នៅ​ពេល​នេះ​កំពុង​តែ​កែទម្រង់​ផ្ទៃ​ក្នុង​ ពោល​គឺ​ផ្លាស់ប្ដូរ​គោលនយោបាយ​នាំ​ចូល​កីឡាករ​។ ម្ចាស់​ក្លឹប​ជនជាតិ​អាមេរិកាំង​លែង​ពាក់ព័ន្ធ​នឹង​រឿង​ទិញដូរ​ទៀត​ហើយ ដោយ​លោក​បាន​ចាត់​ឱ្យ​អ្នក​បច្ចេកទេស​ធ្វើ​ការ​ម្ដង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី