Kloppថា​ លោក​មិន​ចាកចេញ​ពី​ Liverpool ឡើយ​បើ​ក្លឹប​មិន​ប្រាប់​ឲ្យ​ចាកចេញ​

  • 2023-01-17 11:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​មុន​ការ​ប្រកួត​តទល់នឹង​ក្លឹប​ Wolves ក្របខ័ណ្ឌ​ FA Cup យប់​នេះ​ថា​ លោក​មិន​ចាកចេញ​ពី​ក្លឹប​ឡើយ​ បើ​ខាង​ក្លឹប​មិន​ប្រាប់​ឲ្យ​ចាកចេញ​។

លោក​ Klopp បាន​និយាយ​ថា​៖" ខ្ញុំ​នឹង​នៅ​បន្ត​ដឹកនាំ​ក្លឹប​នេះ​ទៀត​តាម​អ្វី​ដែល​ខ្ញុំ​ចង់​បាន​។ បើ​គ្មាន​នរណា​គេ​ម្នាក់​ប្រាប់​ខ្ញុំ​ឲ្យ​ចាកចេញ​ពី​តំណែង​នេះ​ ខ្ញុំ​នឹង​មិន​ចាកចេញ​ឡើយ​។ នៅ​ក្នុង​ចំណុច​នេះ​គឺ​ថា​យើង​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ក្លឹប​យើង​។ យើង​នឹង​ឃើញ​ត្រង់​ចំណុច​ហ្នឹង​ តែ​រឿង​នេះ​មិន​មែន​កើត​ឡើង​ឥឡូវ​ទេ​ គឺ​សម្រាប់​ពេល​អនាគត​គឺ​ ចាប់​ពី​រដូវកាល​ក្ដៅ​ខាង​មុខ​អី​អញ្ចឹង​ទៅ​"។

លោក​បន្ត​ថា​៖" ខ្ញុំ​ត្រូវ​ការ​ពេល​គិត​ពី​រឿង​ហ្នឹង​ឲ្យ​ច្បាស់​លាស់​ ឥឡូវ​នេះ​គឺ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទាត់​បាល់​ឲ្យ​ល្អ​ប្រសើរ​សិន​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Liverpool មិន​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​ Premier League ឡើយ​ដោយ​ពេល​នេះ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៩ ក្នុង​តារាង​ប្រកួត​ ព្រោះ​កីឡាករ​បង្គោល​ៗ​របស់​ក្លឹប​កំពុង​មាន​របួស​មិន​អាច​ចូល​រួម​ជួយ​ក្រុម​បាន​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី