សម្ដេចតេជោ ​ថាកម្ពុជាគ្មានសមត្ថភាព​ផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនទេ ឯបញ្ហាបង្រៀនដោះមីនជា រឿង "មនុស្សធម៌"

  • 2023-01-26 05:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមានអ្នកលើកឡើងថា កម្ពុជាបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្ពុជាគ្មានសមត្ថភាពដើម្បីផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែននោះទេ ឯរឿងកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។

សម្ដេចថ្លែងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណជាង ៣ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ​ សម្ដេចតេជោគូសបញ្ជាក់ថា កម្ពុជាបានជួយបណ្ដុះបណ្ដាលអ្នកដោះមីន ដែលមកតាំងពីប្រទេសកូឡំប៊ី និងប្រទេសមួយចំនួនផ្សេងទៀត មករៀនដោះមីននៅកម្ពុជា ដោយ កម្ពុជាមានមជ្ឈមណ្ឌលមីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា។

សម្ដេចតេជោបន្តថា យើងបានជួយបណ្ដុះបណ្ដាលអ្នកដោះមីន ដែលមកតាំងពីប្រទេសកូឡំប៊ី និងប្រទេសមួយចំនួនផ្សេងទៀត មករៀនដោះមីននៅកម្ពុជា ដោយ កម្ពុជាមានមជ្ឈមណ្ឌលមីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា៕

អត្ថបទពេញនិយម
អត្ថបទថ្មី