មុនឡើងយន្ដហោះទៅប្រកួត គង់ ច័ន្ទណារីយ៉ា សុំជួបអ្នកគាំទ្រ ដើម្បីផ្ដល់កម្លាំងចិត្ដ

  • 2023-01-31 03:14:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះតារាម៉ូដែល និងជាបេក្ខនារីតំណាងជាតិកម្ពុជាដែលត្រូវចេញទៅប្រកួតក្នុងកម្មវិធី “Miss teen Global” នៅប្រទេសម៉ាសឡេស៊ី គឺគង់ ច័ន្ទណារីយ៉ា បានប្រកាសចង់ជួបអ្នកគាំទ្រជាថ្មី។ តាមគម្រោងយុវតីរូបនេះ នឹងជួបអ្នកគាំទ្រនៅអាកាសយាន្ដដ្ឋានអន្ដរជាតិភ្នំពេញនៅម៉ោងប្រហែល ៧ព្រឹក។

គង់ ច័ន្ទណារីយ៉ា បាននិយាយតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី៣១ ខែមករា ថា៖ “ជម្រាបសួរ ពុកម៉ែបងប្អូនទាំងអស់គ្នា! ថ្ងៃស្អែកនេះ ខ្ញុំចេញទៅប្រកួតហើយ ជួបគ្នានៅព្រលានយន្ដហោះម៉ោង ៧ព្រឹក ណា"។

ក្រោយបញ្ចេញសារនេះតាមបណ្ដាញសង្គម បេក្ខនារីតំណាងជាតិកម្ពុជា គង់ ច័ន្ទណារីយ៉ា ត្រូវបានអ្នកគាំទ្រ ជូនពរ និងផ្ដល់កម្លាំងចិត្ដជាច្រើន មុនជួបមុខដោយផ្ទាល់នៅថ្ងៃស្អែក។

សូមបញ្ជាក់ថា គង់ ច័ន្ទណារីយ៉ា គឺជាបវរកញ្ញាលំដាប់រងទី៣ MPIC គ្រងតំណែង Miss Teen Global កម្ពុជា នឹងចេញទៅប្រកួតលើឆាកអន្ដរជាតិនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ នេះហើយ។ កម្មវិធីប្រកួតនឹងធ្វើនៅប្រទេសម៉ាឡេស៊ី៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម
អត្ថបទថ្មី