បទ​ចោទ​ប្រឆាំង​នឹង Greenwood ត្រូវ​បាន​ទម្លាក់ តែ​អនាគត​នៅ Man Utd នៅ​មិន​ទាន់​ច្បាស់

  • 2023-02-03 10:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចោទ​ប្រឆាំង​នឹង​អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester United កីឡាករ Mason Greenwood ត្រូវ​បាន​ទម្លាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC

កីឡាករ​រូប​នេះ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​ ឆ្នាំ២០២២ បន្ទាប់​ពី​មាន​មាន​ក្ដីក្ដាំ​រឿង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​បៀតបៀន​ប្រឆាំង​នឹង​សង្សារ​ចាស់​របស់​ខ្លួន។

សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា ព្រះរាជអាជ្ញា​អង់គ្លេស​សម្រេច​ដូច្នេះ​ដោយសារ​តែ​សាក្សី​សំខាន់ៗ​បាន​ដក​ខ្លួន​ចេញ​ពី​រឿង​ក្ដី​នេះ ស្រប​ពេល​ដែល​វត្ថុ​តាង​ថ្មីៗ​បាន​លេច​រូបរាង​ឡើង។ យ៉ាងណាមិញ ខាង​ព្រះរាជអាជ្ញា​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​ជាង​នេះ​ទៀត​ទេ។ រឿង​ក្ដី​នេះ​នៅ​តែ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​បន្ត។

ក្រោយ​ដំណឹង​នេះ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ Greenwood ធូរ​ចិត្ត និង​បាន​អរគុណ​ក្រុមគ្រួសារ និង​មិត្ត​របស់​ខ្លួន ដែល​បាន​ជួយ​គាំទ្រ​ខ្លួន​នា​ពេល​កន្លង​មក។

យ៉ាងណាក៏ដោយ កីឡាករ​រូប​នេះ​នៅ​មិន​ទាន់​ត្រលប់​មក Manchester United វិញ​ភ្លាមៗ​នោះ​ទេ។ ខាង​ក្លឹប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា ក្លឹប​នឹង​បន្ត​ត្រួតពិនិត្យ​លើ​រឿង​នេះ​បន្ថែម​ទៀត មុន​នឹង​សម្រេច​ចិត្ត​បន្ត​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម