The Voice កូរ៉េ​នឹង​លែង​មាន​រដូវ​កាល​ថ្មី​ទៀត​ហើយ ដោយ​សារ​...

  • 2014-11-26 23:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ចម្រៀង The Voice Korea របស់​ស្ថានីយ​ទូរទស្សន៍ Mnet ទំនង​ជា​លែង​មាន​រដូវ​កាល​ថ្មី​ទៀត​ហើយ។ នេះ​បើ​យោង​តាម​របាយការណ៍​សារព័ត៌មាន​កូរ៉េ​ចុះ​ផ្សាយ​ព្រឹក​មិញ។

 

គ្រូ​បង្វឹក​ទាំង ៤​រូប​របស់​ The Voice Korea៖ Gil, Baek Ji-young, Shin Seung-hunនិង Kangta

 

បន្ទាប់​ពី​ចាប់​ផ្ដើម​រដូវ​កាល​ដំបូង​នៅ​ឆ្នាំ​២០១២ កម្មវិធី The Voice Korea ​បាន​បន្ត​រដូវ​កាល​បន្ទាប់​កាល​ពី​ឆ្នាំ​មុន និង​មាន​គម្រោង​ដំណើរការ​រដូវ​កាល​បន្ទាប់​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ដោយ​សារ​ឥលូវ​នេះ​ឆ្នាំ​២០១៤ ជិត​ផុត​ទៅ​ហើយ ដូច្នេះ​ការ​បន្ត​កម្មវិធី The Voice Korea មាន​សង្ឃឹម​តិច​បំផុត។ នេះ​បើ​តាម​សម្ដី​ប្រភព​ផ្ទៃ​ក្នុង​របស់​ទូរទស្សន៍ Mnet។

 

ទូរទស្សន៍ Mnet បាន​ទិញ​សិទ្ធិ​​ផ្សព្វផ្សាយ​កម្មវិធី​នេះ​​ចំនួន ៣​រដូវ​កាល​រួច​ទៅ​ហើយ ប៉ុន្តែ​ដោយ​សារ​មិន​​ចំណេញ​ (​​ប្រាក់​ចំណេញ​បាន​ទៅ​លើ​ម្ចាស់​ដើម​គឺ​ក្រុមហ៊ុន Universal Music មិនមែន Mnet ទេ) ​ពួក​គេ​ក៏​សម្រេច​ចិត្ត​បញ្ចប់​ត្រឹម​រដូវ​កាល​ទី២។

 

ម្យ៉ាង​ដោយ​សារ​កម្មវិធី​មិន​តម្រូវ​ឲ្យ​មាន​ម្ចាស់​ឧបត្ថម្ភ​ដូច​កម្មវិធី​ដទៃ ទូរទស្សន៍ Mnet ក៏​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បន្ត​រដូវ​កាល​បន្ទាប់។ អ្នក​នាំ​ពាក្យ​ម្នាក់​របស់ Mnet បាន​និយាយ​ថា "កម្មវិធី The Voice មាន​ចំណុច​ទាក់ទាញ​ម្យ៉ាង​ម្នាក់​ជាមួយ​កម្មវិធី Super Star K ប៉ុន្តែ​ដោយ​សារ កម្មវិធី​នេះ​មិន​សូវ​ជា​ចំណេញ​សម្រាប់​ស្ថានីយ ក៏​ដូច​ជា​បេក្ខជន​ជយលាភី ពួក​យើង​មិន​មាន​គម្រោង​បន្ត​រដូវ​កាល​ក្រោយ​ៗ​ទៀត​ឡើយ" ៕

អានអត្ថបទ៖ ជួប​តារា​ចម្រៀង​ជា​អតីត​​​ជយលាភី The Voice អាមេរិក​ទាំង ៦​រដូវ​កាល

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi