Pepe នឹង​ចាកចេញ​ពី​ Porto ជា​ Free Agent

  • 2024-06-18 11:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ជើងចាស់​ Pepe នឹង​ចាកចេញ​ពី​ក្លឹប​ Porto ជា​ Free Agent នៅ​រដូវកាល​ឆ្នាំ​២០២៤/២៥ខាង​មុខ​នេះ​។

ក្រោយ​ចាកចេញ​ពី​ក្លឹប​ Porto នេះ​ កីឡាករ​នេះ​មិន​ទាន់​សម្រេច​ទៅ​លេង​នៅ​ក្លឹប​ច្បាស់​នៅ​ឡើយ​ទេ​ និង​មិន​ទាន់​ធ្វើ​ការ​សម្រេច​ថា​នឹង​ចូល​និវត្តន៍​ឬ​ក៏​យ៉ាងណា​នោះ​ទេ​ដោយ​កីឡាករ​នេះ​អាច​នឹង​ផ្លាស់​ទៅ​កាន​អារ៉ាប៊ីសាអ៊ូឌីត​​បើ​តាម​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​។

នេះ​ជា​លើក​ទី​២ហើយ​ដែល​ Pepe នេះ​បាន​ចាកចេញ​ពី​ក្លឹប​ Porto។ នៅ​ក្នុង​ខណៈ​នេះ​គេ​មាន​អាយុ​៤១ឆ្នាំ​ហើយ​។ គេ​បាន​លេង​ឲ្យ​ Porto ជា​លើក​ទី​២ ចាប់​ពី​ដើម​ឆ្នាំ​២០១៩មក​ ដោយ​ចូល​លេង​បាន​២០១ប្រកួត​ និង​ស៊ុត​ចូល​បាន​៩គ្រាប់​។

កាល​ពី​មក​លេង​ឲ្យ​ Porto កាល​ពី​លើក​ទី​១ គេ​បាន​មក​លេង​នៅ​ឆ្នាំ​២០០៤-២០០៧ ដោយ​ចូល​លេង​បាន​ ៨៩ប្រកួត​ និង​ស៊ុត​ចូល​៨គ្រាប់​។

កីឡាករ​នេះ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​នៅ​កំឡុងពេល​លេង​ឲ្យ​ Real Madrid ចាប់​ពី​ឆ្នាំ​២០០៧-២០១៧ ដោយ​ចូល​លេង​បាន​ ៣៣៤ប្រកួត​ ស៊ុត​ចូល​១៥ ជា​មួយ​នឹង​ពាន​តូច​ធំ​ជា​ច្រើន​ដូច​ជា​ ពាន​ La Liga និង​ ពាន​ UEFA Champions Legaue ។

សរុប​មក​នៅ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ Pepe កីឡាករ​នេះ​ចូល​លេង​ឲ្យ​ក្លឹប​ដូច​ជា​ Martimo ក្លឹប​ Porto ក្លឹប​ Real Madrid និង​ក្លឹប​ Besiktas ដោយ​សរុប​មក​លេង​បាន​ ៧៤២ប្រកួត​ និង​ស៊ុត​ចូល​ ៤២គ្រាប់​៕

ប្រភព៖ transfermarkt   អត្ថបទដោយ៖ សេរី មង្គល