ជ័យ​ជម្នះ​ ​​កញ្ញា​ ស៊ន​ សៀវ​ម៉ី​ រញ្ជួយ​ដល់​​រដ្ឋមន្រ្តី​​អប់រំ​ ផ្ញើ​សារអបអរ​សារ​​

  • 2014-10-04 00:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​មេដាយ​មាស​ លើ​វិញ្ញាសារ​តេក្វាន់​ដូ  នៅ​វគ្គ​​​ផ្ដាច់​ព្រ័ត្រ ​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី Asian Games លើក​ទី​១៧ នៅ​ទី​ក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង  រដ្ឋមន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ផ្ញើ​សារ​​អបអរ​សារ​ទរ កញ្ញា សៀវ​ម៉ី​ ជា​លើក​ដំបូង​មិនធ្លាប់​មាន​​។ ​នៅ​លើ​បណ្តាញ​សង្គម​ Facebook មុន​នេះ​ ឯកឧត្តម​ ហង់​ ជួន​ណារ៉ុន បាន​​សរសេរ​​ថា​ "កីឡា​ការិនី​​កម្ពុជា​​ កញ្ញា​ ស៊ន សៀវ​ម៉ី​ បាន​ឈ្នះ​មេដាយ​មាស​ ក្នុង​ទម្ងន់​ ៧៣​ គីឡូក្រាម​ លើ​វិញ្ញាសា​តេ​ក្វាន់​ដូ​ ក្នុង​ការ​ប្រកួត​កីឡា​ Asian Games ជា​លើក​ដំបូង​ ក្នុង​រយៈ​ពេល​ជាង​៤០ ឆ្នាំ​​សម្រាប់​កម្ពុជា​។ អបអរ​សារទរ​ចំពោះ​កញ្ញា​ និង​តេ​ក្វាន់​ដូ​​កម្ពុជា​”។

 

 

កីឡា​ការិនី​តេក្វាន់ដូ​ ជម្រើស​ជាតិ​កម្ពុជា​ ស៊ន សៀវម៉ី​​​ បាន​ក្លាយ​ជា​កីឡា​ការិនី​ម្នាក់​គត់​របស់​កម្ពុជា​ក្នុង​ការ​ឈ្នះ ​បាន​មេដាយ​មាស បន្ទាប់​ពី​បាន​បំបាក់​ជើង​ខ្លាំង​អ៊ីរ៉ង់ Rouhani Fatameh ដោយ​លទ្ធផល៧-៤​ ​  នៅ​វគ្គ​​​ផ្ដាច់​ព្រ័ត្រ​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី Asian Games លើក​ទី​១៧ នៅ​ទី​ក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង។ ​

មុន​ឈ្នះ​មេដាយ​មាស​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ម្ចាស់​មេដាយ​មាសស៊ីហ្គេម​​ សៀវម៉ី បាន​ផ្តួល​ម្ចាស់​មេដាយ​​មាស​ស៊ីហ្គេម​ពីរ​​សម័យ​របស់​​ហ្វីលីពីន​ ALORA Kirstie Elaine ដោយ​លទ្ធផល​៦​-៥​ក្នុង​វគ្គ​ពាក់​កណ្តាល និង​បាន​​ផ្តួល​កីឡា​ការិនី​អ៊ូបេគីស្ថាន​ Abdullaeva Umida ដោយ​លទ្ធផល ២៩-៧​​​ក្នុង​វគ្គ​​៨​នាក់​ចុង​​​ក្រោយ៕

 

 

អានអត្ថបទ៖ អស្ចារ្យ! វីរនារី​កម្ពុជា​ ស៊ន សៀវម៉ី​ ​ឈ្នះ​មេដាយ​ មាស​ ​នៅ Asian Games ហើយ​ ចុច​ត្រង់​នេះ

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម