ដល់​ក...ហង្សមាស​បើក​ផលិតកម្ម​មួយ​ទៀត​ទទួល​បេក្ខជន The Voice Cambodia ១៥​នាក់

  • 2015-02-09 17:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ព័ត៌មាន​​ធ្លាយ​ចេញ ផលិតកម្ម​រស្មី​ហង្សមាស ដែល​មាន​ផលិតកម្ម​ចម្រៀង​ពីរ​រួច​ស្រេច​ហើយ​នោះ បាន​បើក​ផលិតកម្ម​ថ្មី​មួយ​ទៀត​ទទួល​យក​បេក្ខជន​១៥​នាក់ ដែល​ធ្លាក់​ពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ The Voice Cambodia

 

ព័ត៌មាន​នេះ បាន​ធ្លាយ​ចេញ​ថ្មី​ៗ...ស្រប​ពេល​គេ​ឃើញ​បេក្ខជន The Voice Cambodia សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា លោក វ៉ាន់ ផល្លី វង្ស តារា​រតនា សយ រតនៈ និង​កញ្ញា កែវ សុ​បញ្ញា ជា​ដើម បាន​បង្ហាញ​ខ្លួន​បន្ត​បន្ទាប់​ជាមួយ​កម្មវិធី​តន្ត្រី​ដែល​រៀប​ចំ​ដោយ​ហង្សមាស។ គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៀត ពួក​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ​២០១៥ របស់​ផលិតកម្ម​មួយ​នេះ។

 

( រាប់​ពី​ឆ្វេង) សយ រតនៈ ប៉ាច គីម​មួយ ឃុន វុត្ថា ចំរើន សុភ័ក្ដ្រ និង​ វ៉ាន់ ផល្លី

លោក អ៊ឺង សុងលាភ អ្នក​ចាត់​ការ​ទូទៅ​ហង្សមាស មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​នា​ព្រឹក​នេះ ដោយ​សារ​ឆ្លើយ​តប​ថា​កំពុង​ជាប់​ប្រជុំ​មិន​អាច​​និយាយ​បាន។ ប៉ុន្តែ​លោក អ៊ិន ទីតូ មន្ត្រី​ថ្នាក់​ខ្ពស់​មួយ​រូប បញ្ជាក់​ថា​រឿង​ខាង​លើ គឺ​ជា​ការ​ពិត។ "បាទ​មែន...យើង​បង្កើត​ផលិតកម្ម​មួយ​ទៀត​ឈ្មោះ WE Production សម្រាប់​ពួក​គេ"។

 

បេក្ខជន​ទាំង​នោះ​មាន​ចំនួន ១៥ នាក់ ក្នុង​នោះ​មាន​មួយ​ចំនួន​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​តន្ត្រី​រៀប​ចំ​ដោយ​ហង្សមាស​រួច​ហើយ អ្នក​ខ្លះ​នៅ។ និយាយ​ពី​អត្តសញ្ញាណ​របស់​ពួក​គេ លោក ទីតូ ស្នើ​ឲ្យ​មើល​នៅ​ប្រតិទិន​ប្រចាំ​ឆ្នាំ​២០១៥​របស់​ហង្សមាស។

 

តាម​រូបភាព​មាន​នៅ​លើ​ប្រតិទិន​ឆ្នាំ ២០១៥ របស់​ហង្សមាស ពួក​គេ​ទាំង​នោះ​មាន៖ កញ្ញា នាក់ ភួង​សុភី ពេជ្រ ស៊ីកា លោក មាស រចនា លោក សុខ​មារិន កញ្ញា សាមុត ស្រីកា កញ្ញា ចំរើន សុភ័ក្ដ្រ លោក សយ រតនៈ វង្ស តារា​រតនា លោក ឈាវ ឡើន កញ្ញា សុ វណ្ណនីតា លោក ឃុន វុត្ថា លោក វ៉ាន់ ផល្លី កញ្ញា កែវ សុបញ្ញា កញ្ញា បាន មុន្នីល័ក្ខ និង​កញ្ញា ប៉ាច គីម​មួយ។

 

 (រាប់​ពី​ឆ្វេង) មាស រចនា សុខ ម៉ារិន ពេជ្រ ស៊ីកា(អាវ​ស) នាក់ ភួង​សុភី និង​ សាមុត ស្រី​កា

 

 (រាប់​ពី​ឆ្វេង) វង្ស តារា​រតនា សុ វណ្ណនីតា កែវ សុបញ្ញា បាន មុន្នីល័ក្ខ និង​ ឈាវ ឡើន

 

តាម​ព័ត៌មាន Sabay ទទួល​បាន​ពី​ប្រភព​ផ្សេង​ទៀត ពួក​គេ​ទាំង​នេះ​ចែក​ជា​ពីរ​ក្រុម គឺ​កញ្ញា នាក់ ភួង​សុភី ពេជ្រ ស៊ីកា លោក មាស រចនា លោក សុខ​មារិន និង​កញ្ញា សាមុត ស្រីកា ស្ថិត​ក្នុង​ក្រុម​ជាមួយ​គ្នា ឯ​បេក្ខជន ១០​រូប​ផ្សេង​ទៀត ស្ថិត​នៅ​មួយ​ក្រុម​ជាមួយ​គ្នា។

 

លោក អ៊ិន ទីតូ អះអាង​ថា បទ​ចម្រៀង​របស់​បេក្ខជន The Voice Cambodia ទាំង ១៥​នាក់​នឹង​ចេញ​លើ​លក់​ទីផ្សារ​ឆាប់​ៗ។ “ពួក​គាត់​នឹង​ចេញ​បទ​ចម្រៀង​ឆាប់​ៗ ព្រោះ​ពួក​យើង​ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង​ដែរ"៕

 

អាន៖ ទី​បំផុត​ចេញ​តម្លៃ​ខ្លួន អតីត​បេក្ខភាព The Voice Cambodiaកញ្ញា ចំរើន សុ​ភ័ក្ដ្រ

 

អាន៖ ទី​បំផុត…ប៊ុត សីហា ជិត​ចេញ​លទ្ធផល​សម្រាប់​អ្នក​គាំទ្រហើយ…!!!

 

ពួក​គេ​មិន​ទាន់​ចេញ​បទ​ចម្រៀង​ផ្ទាល់​ខ្លួន តែ​ឥឡូវ​តោះ...រំលឹក​បទ​ពួក​គេ​ខ្លះ​ក្នុង​កម្មវិធី The Voice Cambodia តិច​មើល៍

១.ផ្គូរ​ប៉ៃលិន

http://youtu.be/7Aoccl5xgqI

២.បេះដូង​១០០

http://youtu.be/ZjWv2t29mvo

៣.មួយ​លាន​ឆ្នាំ

http://youtu.be/HAxhlAi3a5Q

៤.មាន​ហេតុផល​អ្វី​ខ្លះ ធ្វើ​ឲ្យ​អូនស្អប់​បង

http://youtu.be/NZ8I5ppPy50

អត្ថបទ៖ ទារិកា