តិកនិក​សរសេរ Cover Letter ឲ្យ​​គេ​ចាប់​អារម្មណ៍​ឆាប់​ហៅ​ទៅ​សម្ភាស

  • 2015-03-27 13:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​មាន​បទពិសោធន៍​ការងារ​ច្រើន​ឆ្នាំ ប្រាកដ​ជា​មាន​ភាព​ថ្នឹក​ទៅ​នឹង​ការ​សរសេរ Cover Letter ប៉ុន្តែ​សម្រាប់​អ្នក​រក​ការងារ​ថ្មី​ៗ​វិញ អាច​មិន​ច្បាស់​ថា​គួរ​បង្ហាញ​ពី​អ្វី។ ពេល​ខ្លះ Cover Letter នេះ​ហើយ ដែល​អាច​ឲ្យ​គេ​ចាប់​អារម្មណ៍​លើ​អ្នក និង​ហៅ​ទៅ​សម្ភាស​មុន​បេក្ខភាព​ដទៃ​ទៀត។ ដូច​នេះ សូម​សាកល្បង​មក​មើល​តិកនិក​មួយ​ចំនួន ដើម្បី​ឲ្យ Cover Letter របស់​អ្នក​មាន​គេ​ចាប់​អារម្មណ៍​ខ្លាំង។

 

 

១. សរសេរ​ខ្លី​តែ​ខ្លឹម

 

ជាទូទៅ Cover Letter សរសេរ​ត្រឹម ៣​កថាខណ្ឌ ឬ​កន្លះ​ទំព័រ និង​ច្រើន​បំផុត​មិន​លើស​ពី​មួយ​ទំព័រ ព្រោះ​និយោជក​មិន​មាន​ពេលវេលា​ច្រើន​សម្រាប់​អាន​នោះ​ទេ ប៉ុន្តែ​ត្រូវ​ច្បាស់​ថា​វា​​មាន​ន័យ​ខ្លឹមសារ​ល្អ ដែល​អាច​ឲ្យ​គេ​ចាប់​អារម្មណ៍ ចៀសវាង​សរសេរ​អូស​បន្លាយ​វែង​ឆ្ងាយ។

 

២. ត្រូវ​ចាំ​ថា "to whom it may concern" គឺ​ជា​ពាក្យ​ចាស់​គំរឹល ដែល​គេ​ប្រើ​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ​ម្យ៉ាង​វិញ​ទៀត ពាក្យ​នេះ​អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មិន​សូវ​ខ្វល់​ច្រើន​ក្នុង​ការ​ស្រាវជ្រាវ។ ជំនួស​មក​វិញ គួរ​ព្យាយាម​ស្វែង​រក​ឈ្មោះ​អ្នក​ជួល​ និង​បង្ហាញ​ឲ្យ​ចំៗ​តែ​ម្ដង។ ប្រសិន​បើ​អ្នក​មើល​លម្អិត​ពី​សេចក្ដី​រៀបរាប់​នៃ​ការងារ នឹង​ឃើញ​ឈ្មោះ​អ្នក​បង្ហោះ ដែល​ភាគ​ច្រើន​ជា​ប្រធាន​​ផ្នែក​ធនធាន​មនុស្ស និង​ប្រធាន​ផ្នែក​ជួល​បុគ្គលិក។

 

៤. ចៀសវាង​ប្រើ​ពាក្យ​មួយ​ចំនួន​ដូច​ជា (My name is ___) និង (I am applying for the position as ____) ព្រោះ​គេ​សុទ្ធតែ​ដឹង​ពី​រឿង​នេះ ហើយ​មើល​ទៅ​ហាក់​ដូច​ជា​អ្នក​មិន​មាន​បទពិសោធន៍។

 

៣. រក​មូល​ហេតុ​ជាក់​លាក់ ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ទទួល​បាន​មុខតំណែង​នោះ ប្រសិន​បើ​ដាក់​ពាក្យ​ធ្វើការ ព្រោះ​សង្ឃឹម​ប្រាក់​ខែ​ច្រើន នោះ​អ្នក​នឹង​ធ្លាក់​តាំង​ពី​ដំបូង។ គួរ​រក​ចំណុច​ខ្លាំង​របស់​ក្រុមហ៊ុន និង​បញ្ជាក់​ហេតុផល​ដែល​អ្នក​ចង់​ទៅ​ធ្វើការ​នៅ​កន្លែង​នោះ។ ត្រូវ​ដឹង​ព័ត៌មាន​ពី​ក្រុមហ៊ុន​ដែល​អ្នក​ចង់​ដាក់​ពាក្យ​ធ្វើការ​នោះ​ឲ្យ​បាន​ច្រើន មុន​ពេល​សរសេរ Cover Letter។

 

៥. ដឹង​ច្បាស់​ពី​ជំនាញ បទ​ពិសោធន៍ និង​លក្ខណៈ​ពិសេស​ដែល​ខ្លួន​មាន ចៀសវាង​បង្ហាញ​អំនួត​ខ្លាំង​ពេក​លើស​ពី​ការ​ពិត។

 

របៀប​សរសេរ (ជាទូទៅ ចែក​ចេញ​ជា​បី​កថា​ខណ្ឌ)

 

កថាខណ្ឌ​ទី​មួយ

 

ប្រាប់​ពី​មូលហេតុ​ដែល​អ្នក​សរសេរ Cover Letter និង​រៀបរាប់​ពី​ព័ត៌មាន​ខ្លះ​ៗ ដែល​អាច​ឲ្យ​គេ​ស្គាល់​ថា​អ្នក​ជា​នរណា។ ការ​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​ទទួល​បាន​​ដំណឹង​ការងារ និង​មូលហេតុ​ចាប់​អារម្មណ៍​មុខ​តំណែង ក៏​អាច​សរសេរ​បញ្ចូល​ក្នុង​កថាខណ្ឌ​ដំបូង​បាន​ដែរ។

 

កថាខណ្ឌ​ទី​ពីរ

 

​កថាខណ្ឌ​ទី​ពីរ​ជា​ចំណុច​សំខាន់​បំផុត ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​​អ្នក​ជ្រើសរើស​បុគ្គលិក​នានា ឲ្យ​ហៅ​អ្នក​ទៅ​សម្ភាស។ សំនួរ​មួយ ដែល​និយោជក​ចង់​ដឹង​ពី​អ្នក​រក​ការងារ​ធ្វើ​បំផុត​នោះ​គឺ ហេតុអ្វី​បាន​ជា​អ្នក​ចង់​ធ្វើ​ការងារ​នៅ​កន្លែង​គេ។

 

ចូរ​ពន្យល់​ឲ្យ​បាន​ក្បោះ​ក្បាយ ពី​មូលហេតុ​ជាក់លាក់​មួយ​ដែល​នាំ​ចិត្ត​អ្នក​ឲ្យ​ដាក់​ពាក្យ​ធ្វើការ​នៅ​កន្លែង​នោះ។ ស្រាវជ្រាវ​រក​ព័ត៌មាន​ក្រុមហ៊ុន មើល​សន្និសីទ​សារព័ត៌មាន​នានា​ទាក់ទង​នឹង​ក្រុមហ៊ុន រួច​ពន្យល់​ថា​ហេតុអ្វី​អ្នក​ស័ក្ដិសម​នឹង​ការងារ​នោះ។ បង្ហាញ​ពី​ជំនាញ បទពិសោធន៍ និង​លក្ខណៈ​ពិសេស​នានា ដើម្បី​ឲ្យ​ក្លាយ​ជា​បេក្ខជន​ដែល​គេ​ចាប់​អារម្មណ៍។

 

កថាខណ្ឌ​ទី​បី

 

សរសេរ​សង្ខេប​ខ្លី​ៗ​ចុង​ក្រោយ អរគុណ​និយោជក​ដែល​ខំ​ចំណាយ​ពេល​អាន Cover Letter របស់​អ្នក។ ត្រូវ​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​ការងារ​សាជាថ្មី និង​រៀបរាប់​ថា​អ្នក​នឹង​ប្រឹងប្រែង​យ៉ាង​ណា ប្រសិន​បើ​ទទួល​បាន​ការងារ​នោះ៕

 

មើល​គំរូ​ខាង​ក្រោម៖

 

 

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ forbes, jobsearch.

អត្ថបទពេញនិយម