Chiellini៖ ខ្ញុំ​នឹង​បិទ​ Suarez ​ឱ្យ​ជាប់​ដូច​ Ronaldo ​អីចឹង

  • 2015-05-20 22:06:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Giorgio Chiellini ​របស់​ក្រុម Juventus ​បាន​និយាយ​ថា​ខ្លួន​​មិន​ខ្វាយខ្វល់​ពី​អតីត​កាល​ដែល​ Luis Suarez ​ខាំ​នៅ​ World Cup ​២០១៤ ​នោះ​ទេ ពោល​គឺ​ការ​ប្រកួត​វគ្គ​ផ្ដាច់ UEFA Champions League ​ខែ​ក្រោយ​នេះ លោក​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បិទ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​ ដូច​ដែល​បាន​ធ្វើ​ជាមួយ Cristiano Ronaldo ដែរ។

 

 

វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champions League ​រវាង​ក្រុម Juventus ​និង Barcelona ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ ​ខែ​មិថុនា​ខាង​មុខ​នេះ​ ខណៈ​ការ​ប្រកួត​នេះ​មាន​កីឡាករ​៣​រូប​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជាង​គេ គឺ Saurez ,  Chiellini ​និង ​Patrice Evra ។ ហេតុ​ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ចំពោះ​៣​នាក់​នេះ​គឺ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​ក្រុម Barcelona ​ធ្លាប់​​មាន​រឿង​អាស្រូវ​ជាមួយ​ខ្សែ​ការពារ​ទាំង​២ ពោល​គឺ​ខាំ ​Chiellini នៅ​ព្រឹត្តិការណ៍ FIFA World Cup 2014 ​និង​មាន​រឿង​ប្រឆាំង​ពូជ​សាសន៍​ និង​មិន​ចាំ​ដៃ​គ្នា​ជាមួយ​ Evra ពេល​លេង​ក្រុម​ក្រុម​ចាស់​រៀង​ខ្លួន គឺ Liverpool និង Manchester United។

 

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្សែ​ការពារ  Chiellini បាន​បញ្ជាក់​ពី​អារម្មណ៍​របស់​ខ្លួន​ថា៖ "មាន​មនុស្ស​ជា​ច្រើន​បាន​សួរ​ខ្ញុំ​ពី​រឿង Saurez ។ ខ្ញុំ​សូម​ប្រាប់​ថា ខ្ញុំ​គ្មាន​បញ្ហា​អី​ជាមួយ​គេ​ទេ។ ហើយ​ការ​ប្រកួត​ខាង​មុខ ខ្ញុំ​នឹង​ព្យាយាម​យ៉ាង​ណា​បិទ​គេ​ឱ្យ​ជាប់​ដូច​ដែល​បាន​ធ្វើ​ដាក់​ Ronaldo , Benzema ​និង​ Bale ​អីចឹង”។

 

 

ងាក​ទៅ​ខាង​អតីត​កីឡាករ Man Utd ​វិញ​ក៏​ធ្លាប់​បាន​និយាយ​រួច​ហើយ​ដែរ​ថា រូប​គេ​នឹង​ចាប់​ដៃ​ជាមួយ​អតីត​ខ្សែ​ប្រយុទ្ធ Liverpool ​វិញ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​ខាង​មុខ​នេះ៕

 

ចុចអាន៖ល្បី​ថា Klopp ​នឹង​ដឹក​នាំ Real Madrid ​ជំនួស Ancelotti ​រដូវ​កាល​ក្រោយ

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal

អត្ថបទថ្មី