នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយអាចម៍គោក្នុងរឿង "ស្នេហ៍៩"
- 2015-10-22 17:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ ដូង រំលឹកអនុស្សាវរីយ៍ជាមួយអាចម៍គោក្នុងរឿង "ស្នេហ៍៩"
ចន្លោះមិនឃើញ
វី យ៉ារ៉ូ ហៅនាយ ដូង និយាយលាយឡំទាំងសំណើចមកកាន់ Sabay ថាលោកចាំឥតភ្លេចគ្រាលំបាកពេលជិះកង់ដួលប៉ះអាចមន៍គោ និងលាបខ្លួនខ្មៅនៅក្នុងសាច់រឿង "ស្នេហ៍៩"។
“បាទ...វគ្គមួយដែលបំភ្លេចមិនបានគឺពេលជិះកង់ដួល ហើយ ដើរឆ្លងស្ពាន ទាក់ជើងជាមួយឈើ គឺដួលមែនទែនហ្មង ហើយមុខយើងទៅប៉ះជាមួយអាចម៍គោទៀត អារម្មណ៍ពេលហ្នឹង ពិបាកថាដែរ សប្បាយផង ឈឺផង ប៉ុន្តែចិត្តស្រលាញ់សិល្បៈប៉ុណ្ណឹងមិនថ្វីទេ"។ យ៉ារ៉ូ ថ្លែង។
មិនតែប៉ុណ្ណោះ ពិធីករវិទ្យុនេះបានប្រាប់ពីកន្លែងលំបាកមួយទៀតពេលតម្រូវឲ្យនាយត្រូវលាបខ្លួនខ្មៅ ហើយម្សៅដែលលាបលើខ្លួននាយ មានក្លិនមិនល្អ អ្នកដែលជិតខ្លួនគឺមានការពិបាកក្នុងការសម្ដែង ប៉ុន្តែដើម្បីឲ្យសាច់រឿងល្អ នាយ និងអ្នកដទៃផ្សេងទៀតត្រូវតែទ្រាំ។
“ពិបាកណាស់បង...ពេលលាបខ្លួនឲ្យខ្មៅនោះ បើចង់លាងខ្លួនឲ្យស្អាតទាល់តែ ប្រើសាប៊ូលាងចានយកមកលាង សាប៊ូធម្មតាដុសមិនជ្រះទេ។ បើនិយាយពីសក់វិញ មូលរួញម្ដងៗ ទាញចង់ដាច់មកទាំងគល់ ហើយ សក់ងាប់គ្មានសល់ទេ"។ នាយ ដូង បន្ថែម។
ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ពិធីករ រូបសង្ហានេះប្រាប់ថា ពេញចិត្ត ហើយរឿង "ស្នេហ៍៩" នេះទៀតសោត ជាស្នាដៃដំបូង ដែលលោកបានសម្ដែងក្នុងខ្សែភាពយន្ត។ ជាពិសេសពេលទៅណាមកណា មានទស្សនិកជនស្គាល់នាយច្រើនជាងមុន។ នាយដូង បញ្ជាក់ចុងក្រោយត្រង់វគ្គដែលជិះកង់ដួលមិនមែនតែម្តងទេ ៥ទៅ៦ដងទើបថតត្រូវ ហើយដួលកង់នោះគឺដួលមែនទែនតែម្ដង៕
ឈិន ច័ន្ទសុធារី អួលដើមកក្នុងថ្ងៃរៀបការ
អៀង វុត្ថា តស៊ូច្រៀងតាំងពីគ្មានបានអ្វីមួយសេន រហូតត្រៀមខ្លួនចូលផលិតកម្ម
អត្ថបទ៖ ថា ម៉ាលីដា រូបថត៖ ផ្តល់ដោយ វី យ៉ារ៉ូ