​ជយលាភី​សង្គ្រាម​រូបិយប័ណ្ណ​​​ឃើញ​​​ឱកាសក្លាយ​ជា​អ្នក​មាន​ពី​ការ​រកស៊ី​ជំនួញ​រូបិយប័ណ្ណ

  • 2015-10-30 21:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Delta បាន​ក្លាយ​ជា​ក្រុម​ដែល​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាងគេ​និង​​ជា​ជយលាភី​សម្រាប់​កម្មវិធី​ប្រកួត​សង្គ្រាម​រូបិយប័ណ្ណ Currency World War បន្ទាប់​ពី​ចំណាយ​ពេល​ជាង ៦ ម៉ោង​ក្រោម​សំឡេង​ហ៊ោកញ្ជ្រៀវ​និង​បរិយាកាស​អម​ដោយ​តន្រ្តី​យ៉ាង​រំភើប។

 

 

សង្គ្រាម​រូបិយប័ណ្ណ​ជា​កម្មវិធី​ប្រកួត​ហ្គេម​កម្សាន្ត​មួយ ប៉ុន្តែ​ហ្គេម​នេះ​បាន​​ផ្តល់​ចំណេះដឹង​និង​បទ​ពិសោធន៍​ដល់​អ្នក​ចូលរួមអាច​ស្វែង​យល់​ពី​ការ​ធ្វើ​ជំនួញ​រូបិយប័ណ្ណ​ដែល​ជា​ជំនួញ​ដែល​អ្នក​មានៗ​​លើ​ពិភពលោក​ពេញ​និយម​រក​ស៊ី​បំផុត។

 

លោក សី សេត ប្រធាន​ក្រុម Delta មាន​ក្តី​រីករាយ​ដែល​ក្រុម​របស់​លោក​បាន​​ក្លាយ​​ជយលាភី​ការ​ប្រកួតប្រជែង​នេះ។ លោក​ដែល​មាន​បទពិសោធន៍​លើ​ការ​ធ្វើ​ជំនួញ​ជា​ច្រើន​​ប្រាប់​ថា ​ការ​ចូលរួម​ប្រកួត​នេះ​ផ្តល់​បទពិសោធន៍​​ជា​ច្រើន​ សម្រាប់​លោក​ស្វែង​យល់​ពី​ការ​ធ្វើ​ជំនួញ​រូបិយប័ណ្ណ។

 

លោក​បន្ត​ថា ជំនួញ​​រូបិយប័ណ្ណ​ជា​ជំនួញ​មួយ​​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​ជា​ជំនួញ​ដែល​គេ​​ពេញនិយម​បំផុត​នៅ​ប្រទេស​ជឿនលឿន។ លោក​គិត​ថា នេះ​ជា​ពេលវេលា​សមស្រប​ដែល​ពលរដ្ឋ​កម្ពុជា​ចាប់​ឱកាស​ក្នុង​ការ​ស្វែង​យល់​និង​រក​ស៊ី​ជំនួញ​មួយ​នេះ។

 

 

ការ​ប្រកួត​សង្គ្រាម​រូបិយប័ណ្ណ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន GFX ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម ដែល​ផ្ដោត​ទៅ​លើ​សេវា​ពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម។ នេះ​ជា​លើក​ដំបូង​ដែល​ក្រុមហ៊ុន GFX រៀបចំ​ការ​ប្រកួត​សង្គ្រាម​រូបិយប័ណ្ណ Currency World War សម្រាប់​ប្រទេស​កម្ពុជា​ដែល​មាន​ក្រុម​ចំនួន ៤ និង​សមាជិក​ជាង ២០០ នាក់​​បាន​ចូលរួម​ប្រកួតប្រជែង​ល្បែង​កម្សាន្ត​អាជីវកម្ម​​នេះ។

 

ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​រីករាយ​និង​រំភើប​ជាង ៦ ម៉ោង ក៏​រក​ឃើញ​អ្នក​ដែល​ឈ្នះ​ជយលាភី​ផ្សេងៗ​ពី​ល្បែង​អាជីវកម្ម​ថ្មី​មួយ​នេះ​ដែល​មាន​ដូចជា៖

 

  • អ្នក​ដែល​ទទួល​បាន​ជយលាភី​ដោយ​ផ្តោត​ទៅ​លើ​ផល​ចំណេញ​ច្រើន​ជាង​គេ​បង្អស់​គឺ Mr. To Leapheng (មកពី Team Bravo) ទទួល​បាន iPhone 6s មួយ​គ្រឿង,​ទឹកប្រាក់​សុទ្ធ​ចំនួន $288 និង​ឥណទាន​ចំនួន $688 ទៅ​ក្នុង​គណនី​ពិត​ (Live Account)។

 

 

  • អ្នក​ទទួល​ជយលាភី​បន្ទាប់​ផ្តោត​ទៅ​លើ​ភាគរយ​នៃ​ផល​ចំណេញ​ធៀប​នឹង​មូលធន​សរុប​គឺ Mr. Yorn Chanmengsong (Team Charlie) ទទួល​បាន​ទឹកប្រាក់​សុទ្ធ​ចំនួន $688, និង​ឥណទាន​ចំនួន $688 ទៅ​ក្នុង​គណនី​ពិត​ (Live Account)។

 

-ជយលាភី​ប្រចាំ​កម្មវិធី​​ផ្តោត​ទៅ​លើ​ក្រុម​ដែល​ទទួល​បាន​ផល​ចំណេញ​ច្រើន​ជាង​គេ គឺ​បាន​ទៅ​លើ​ក្រុម Delta ទទួល​បាន​ពានរង្វាន់​មួយ​, ទឹក​ប្រាក់​សមាជិក​ម្នាក់ៗ $100 ​នៅ​ក្នុង​គណនី​ពិត (Live Account) ព្រម​ទាំង​បាន​ការ​អញ្ជើញ​ពី CWW ដើម្បី​អបអរ​ដល់​ការ​ខិតខំ​ប្រកួត​នៅ​បន្ទប់ VIP KTV នៃ​ក្លឹប Epic ពេញ​មួយ​យប់​ដោយ​មាន​ការ​ច្រៀង​កម្សាន្ត ,​ ទទួល​ស្វាគមន៍​ដោយ​ស្រា​សាំប៉ាញ ,ស្រា​បៀរ និង​ភេសជ្ជៈ​ជាច្រើន​ទៀត។

 

 

សម្រាប់​វីដេអូ​និង​រូប​ស្អាត​ៗ​ពី​កម្មវិធី​ប្រកួតប្រជែង​នេះ Sabay នឹង​ផ្សាយ​ជូន​នៅ​ពេល​បន្តិច​ទៀត​នេះ៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា វីដេអូ៖ LEE

អត្ថបទពេញនិយម