សង្គ្រាម​រូបិយប័ណ្ណ​​ប្រកួត​ក្តៅ​គគុក​ អ្នក​ចូលរួម​​មិន​ចោល​ហ៊ោ​សប្បាយ​​រាំ​តាម​ចង្វាក់​ភ្លេង​ដ៏​រំភើប

  • 2015-10-30 22:55:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​កម្សាន្ត​សង្គ្រាម​រូបិយប័ណ្ណ Currency World War បាន​រក​ឃើញ​ជយលាភី​​កាល​ពី​ម្សិលមិញ​​សម្រាប់​ការ​ប្រកួតប្រជែង​​ដែល​​ចំណាយ​ពេល​ជាង ៦ ម៉ោង​ ក្រោម​បរិយាកាស​ដ៏​រីករាយ​និង​ហ៊ោកញ្ជ្រៀវ​ពី​អ្នក​ចូលរួម​យ៉ាង​កកកុញ​។

 

 

 

 

 

 

 

 

 

​បរិយាកាស​​ប្រកួតប្រជែង​​បាន​បង្កប់​ស្ថានភាពដ៏​​តឹងតែង​​​អារម្មណ៍​សម្រាប់​​ក្រុម​នីមួយៗ​​ដែល​ត្រូវ​ស្វែង​រក​លទ្ធផល​ដ៏​ល្អ​​ ប៉ុន្តែ​ពួកគេ​ក៏​មិន​​ចោល​ការ​កម្សាន្ត​សប្បាយ​ក្នុង​បរិយាកាស​កន្លែង​ប្រកួត​មាន​ការ​ចាក់​តន្រ្តី​កំដរ​ ​និង​ការ​លេង​​ល្បែង​កម្សាន្ត​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​ចូលរួម​​លេង​កម្សាន្ត​និង​​​​រាំ​សប្បាយ​​ស្រែក​ហ៊ោតាម​ចង្វាក់​ភ្លេង​ដ៏​រំភើប​ញាប់ញ័រ។

 

 

ការ​ប្រកួត​សង្គ្រាម​រូបិយប័ណ្ណ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន GFX ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម ដែល​ផ្ដោត​ទៅ​លើ​សេវា​ពិគ្រោះ​យោបល់​ផ្នែក​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម។ នេះ​ជា​លើក​ដំបូង​ដែល​ក្រុមហ៊ុន GFX រៀបចំ​ការ​ប្រកួត​សង្គ្រាម​រូបិយប័ណ្ណ Currency World War សម្រាប់​ប្រទេស​កម្ពុជា​ ដែល​បាន​​ផ្តល់​ចំណេះដឹង​និង​បទ​ពិសោធន៍​ដល់​អ្នក​ចូលរួមអាច​ស្វែង​យល់​ពី​ការ​ធ្វើ​ជំនួញ​រូបិយប័ណ្ណ​ដែល​ជា​ជំនួញ​ដែល​អ្នក​មានៗ​​លើ​ពិភពលោក​ពេញ​និយម​រកស៊ី​បំផុត។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា