មហោ​ស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ឆ្នាំ​នេះ បញ្ចាំង​ភាព​យន្ត​ជប៉ុន​ល្បីៗ​អ្វី​ខ្លះ?

  • 2015-11-30 18:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ជប៉ុន​ខ្នាត​វែង​ចំនួន​៥​ចំណង​ជើង ​ និង​កម្រង​​ខ្សែ​ភាពយន្ត​គំនូរ​ជីវចល​​ខ្លីៗ​ ត្រូវ​បាន​ជ្រើស​រើស​ជា​ពិសេស​សម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោ​ស្រព​ភាព​យន្ត​អន្តរជាតិ​លើកទី​ ៦។

 

ដំណើរ​រឿង​នីមួយៗ​សុទ្ធ​សឹង​​តែ​ថ្មីប្លែក​ និង​ពោរ​ពេញ​ដោយ​ភាព​​រំជើប​រំជួល ​ដូច​ជា​ខ្សែ​ជីវិត​​នារី​ជប៉ុន​ដ៏​ទាន់​សម័យ និង​ឈ្លក់​វង្វេង​ម្នាក់ «ព្រះ​ចន្ទ​ស្រអាប់​» ។ រឿង​រ៉ាវ​ស្នេហា​អស់​សង្ឃឹម​នៅ​កំពង់​ផែ​ក្នុង​ទី​ក្រុង​ដ៏គួរ​ឱ្យ​ធុញ​ថប់​មួយ «ពន្លឺ​ភ្លឺ​នៅ​តែ​ទី​នោះ» ។ បទពិសោធន៍​ជីវិត​ដ៏លំបាក​នៅក្នុង​​​សង្គ្រាម​លោក​លើក​ទីពីរ​ «រីករាយ​ថ្ងៃបុណ្យ​ណូអែល​លោក​ឡូរ៉ែន» ។ ការ​​​ថតឡើង​វិញ​នូវ​ភាពយន្ត​ចាស់​របស់​ជប៉ុន​ដែល​ប្រជាជន​ខ្មែរ​និយម​ចូល​ចិត្ត​នា​​អំឡុងឆ្នាំ​១៩៦០ «អ្នក​គុណដាវ​ពិការ​ភ្នែក​ ហ្សាតូអ៊ីជិ» គំនូរ​ជីវចល​បែប​ជឿន​លឿន​ ​«ប្រព័ន្ធ​វាស់​ស្ទង់​ផ្លូវ​ចិត្ត» និង ភាពយន្ត​គំនូរ​ជីវចល​ស្តី​ពី​ជីវិត​​អាយ៉ង​របស់​លោក​ គីហាជីរ៉ូ កាវ៉ាម៉ូតុ។

 

ខាងក្រោមនេះគឺជាឈុតឆាកខ្លីៗនៃខ្សែភាពយន្តជប៉ុន តោះទស្សនាទាំងអស់គ្នា!

 

 

សូម​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​ភាពយន្ត​ទាំង​នេះ​នៅ​ក្នុង​កម្មវិធី​មហោ​ស្រព​ភាព​យន្ត​អន្តរ​ជាតិ​កម្ពុជា​ លើក​ទី៦​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៤​ ដល់​ថ្ងៃទី​១០​ ខែធ្នូ ឆ្នាំ​២០១៥ នៅ​តាម​រោង​ភាពយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ។​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ http://cambodia-iff.com

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្ម​វិធីពិសេស​ស្ដីពី​ភាពយន្ត​ជប៉ុន​នេះ គឺ​រៀបចំ​ឡើង​ក្នុង​កិច្ច​សហការ​ជាមួយ​នឹង​មជ្ឈ​មណ្ឌល​អាស៊ី (ដោយ​មូល​និធិ​ជប៉ុន) និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា៕

អត្ថបទពេញនិយម