ចង់ឯករាជ្យ ចង់សាករសជាតិជីវិតថ្មី ភក្រ្តា ឃ្លាតពីស្រុកកំណើតទៅរស់នៅថៃតែលតោលចោលគ្រួសារ
- 2015-12-17 17:00:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឯករាជ្យ ចង់សាករសជាតិជីវិតថ្មី ភក្រ្តា ឃ្លាតពីស្រុកកំណើតទៅរស់នៅថៃតែលតោលចោលគ្រួសារ
ចន្លោះមិនឃើញ
រយៈពេលជិតពីរឆ្នាំហើយដែលសូ ពេជ្រសុភក្រ្តាដែលនៅថៃមានឈ្មោះហៅក្រៅ Toto បានឃ្លាតចាកឆ្ងាយពីស្រុកកំណើតមករស់នៅស្រុកថៃតែម្នាក់ឯង ក្នុងគោលដៅចង់ស្វែងយល់បទពិសោធន៍ជីវិតរស់នៅឯករាជ្យ ក៏ដូចជាចង់សិក្សាស្វែងយល់បន្ថែមពីវប្បធម៌របស់ជនជាតិថៃ ដែលជាប្រទេសមានភូមិផងរបងក្បែរប្រទេសកម្ពុជា។
កើតក្នុងគ្រួសារជាអ្នកភ្នំពេញនិងមានបងប្អូនពីរនាក់ ភក្រ្តាទើបមានវ័យជាង ១៩ ឆ្នាំបានផ្ញើជីវិតមករស់នៅស្រុកថៃជម្នះការនឹករលឹកក្រុមគ្រួសារ ដោយចង់ស្គាល់ពីរសជាតិជីវិតរស់ក្នុងប្រទេសដែលមានភាពជឿនលឿន ដើម្បីអាចអភិវឌ្ឍជិវិតខ្លួនឯងឲ្យប្រសើរ។
រស់នៅតែលតោលម្នាក់ឯងក្នុងស្រុកថៃ ភក្រ្តាធ្វើការជាបុគ្គលិកនៅសណ្ឋាគារមួយក្នុងខេត្តច័ន្ទបុរីនិងក៏ឆ្លៀតសិក្សាបំប៉នជំនាញផ្នែកព័ត៌មានវិទ្យា ដើម្បីស្វែងរកជំនាញមួយជាក់លាក់មុនអាចឈានទៅកសាងជិវិតឲ្យត្រចះត្រចង់នៅថ្ងៃអនាគត៕
ចុចអាន៖ មៀនប៉ៃលិន ឬតាង៉ែនដំណាំយុទ្ធសាស្ត្ររបស់ខេត្តប៉ៃលិន
អត្ថបទ៖ ប៊ុណ្ណារ៉ា