Nana ក្រុម After School គ្រង​តំណែង​ស្រី​ស្អាត​ជាង​នៅ​លើ​ពិភពលោក

  • 2015-12-28 17:44:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្មី​ម្ដង​ទៀត​អតីត​កំពូល​តារា​ម៉ូដែល​និង​សមាជិក​របស់​ក្រុម​ចម្រៀង After School នាង Nana ត្រូវ​បាន​​ជ្រើស​រើស​ជា​តារា​ស្រី​ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក។

 

 

ថ្មី​ៗ​នេះ​បណ្ដាញ​ព័ត៌មាន​របស់​ចក្រភព​អង់គ្លេស The Independent Critics ទើប​តែ​ប្រកាស​​តារាង​ឈ្មោះ​តារា​ស្រី​នៅ​ទូទាំង​ពិភពលោក​ទាំង​១០០ រូប​ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​ប្រចាំ​ឆ្នាំ ២០១៥។ដូច​​កាល​​ពី​ចុង​ឆ្នាំ ២០១៤ ដែរ Nana សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង After School បាន​ដណ្ដើម​យក​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ក្លាយ​ទៅ​ជា​តារា​ស្រី​ដែល​មាន​មុខ​ស្អាត​ជាង​គេ​លើ​ពិភពលោក។

 

មុន​ពេល​ដណ្ដើម​បាន​ពាន​តារា​ដែល​មាន​សម្រស់​ស្អាត​ជាង​គេ​ក្នុង​ឆ្នាំ ២០១៤ និង ២០១៥ អតីត​កំពូល​តារា​ម៉ូដែល​រូប​នេះ​ធ្លាប់​ទទួល​បាន​ចំណាត់​ស្រី​ស្អាត​លេខ​២ នៅ​ក្នុង​តារាង​ដដែល​នេះ​ក្នុង​ឆ្នាំ ២០១៣។ ក្រៅ​ពី Nana ក៏​មាន​តារា​ស្រី​កូរ៉េ​មួយ​ចំនួន​ទៀត​ដែល​មាន​មុខ​ក្នុង​តារាង​នេះ​ដោយ​រួម​មាន Tzuyu , Yura, Taeyeon, Go Ara, Hyeri, Suzy, Jei, Jessica Jung, Song Hye Kyo, Seulgi និង Song Jieun៕

 

Tzuyu ក្រុម Twice ជាប់​លេខ ១១

 

Yura ក្រុម Girls' day ជាប់​លេខ ១៧

 

មេក្រុម Girls' Generation Taeyeon ជាប់​លេខ ២៤

 

តារា​សម្ដែង Go Ara ជាប់​លេខ ៣៦

 

Hyeri ក្រុម Girls' day ជាប់​លេខ ៤០

 

Suzy ក្រុម Miss A ជាប់​លេខ ៤៥

 

Jei ក្រុម Fiestar ជាប់​លេខ ៤៨

 

អតីត​សមាជិក Girls' Generation Jessica ជាប់​លេខ ៥៧

 

តារា​សម្ដែង Song Hye Kyo ជាប់​លេខ ៦៧

 

Seulgi ក្រុម Red Velvet ជាប់​លេខ ៧១

 

Song Jieun ក្រុម Secret ជាប់​លេខ ៩៩

 

ចុចអាន៖Seolhyun ក្រុម AOA ស្លៀក​រ៉ូប​ខ្មៅ​ឆែក​កប់​ភ្លៅ​​ទាក់​ភ្នែក​គេ​គ្រប់​គ្នា

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop

អត្ថបទពេញនិយម
អត្ថបទថ្មី