ជំនឿជោគជាតាតាមក្បួនចិនសែ ចំពោះឆ្នាំវក ឆ្នាំថ្មី២០១៦
- 2016-01-26 14:05:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿជោគជាតាតាមក្បួនចិនសែ ចំពោះឆ្នាំវក ឆ្នាំថ្មី២០១៦
ចន្លោះមិនឃើញ
ឆ្នាំថ្មី ២០១៦ ជាឆ្នាំនៃ Bing Shen (ស្វាភ្លើង) ក្នុងជំនឿនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនដែលនឹង ចាប់ផ្ដើមប្រព្រឹត្តទៅនាថ្ងៃទី ៨ កុម្ភៈ ២០១៦ ខាងមុខនេះដោយគិតតាមប្រតិទិនចន្ទគតិប្រទេសចិន។ តាមរយៈគេហទំព័រមួយរបស់ចិន បានបង្ហាញពីជោគជតារាសីឆ្នាំថ្មី ឆ្នាំវក តាមក្បួនចិនសែដូចខាងក្រោម៖
ឆ្នាំ២០១៦ ជាឆ្នាំមិនល្អសម្រាប់អ្នកកើតឆ្នាំវក?
២០១៦ ជាឆ្នាំនៃសត្វស្វា ឬឆ្នាំវក គេមានជំនឿថា ជាឆ្នាំមិនល្អសម្រាប់អ្នកដែលកើតឆ្នាំវកដូចគ្នានោះ។ ហោរាសាស្ត្រចិនបានឲ្យដឹងថា អ្នកកើតឆ្នាំវកគប្បីប្រុងប្រយ័ត្នជាពិសេស ចំពោះសុខភាព ទំនាក់ទំនងស្នេហា ការងារ និងការវិនិយោគ ក្នុងឆ្នាំដែលចំឆ្នាំវក។
ការងារ៖ រីកចម្រើនទៅមុខ លុះត្រាតែ...
ការងារអ្នកកើតឆ្នាំវករីកចម្រើន ក្នុងឆ្នាំ២០១៦ ប្រសិនបើ ពួកគេផ្ដោតសំខាន់លើការងារ និងដាក់វិន័យខ្លួនរួចគោរពធ្វើតាម។ ចំពោះខែដែលនាំសំណាងសម្រាប់អ្នកកើតឆ្នាំនេះ គឺខែទី២, ៥ និងទី១២ (ប្រតិទិនខែចន្ទគតិចិន) ពួកគេគប្បីចាប់ឱកាសការងារឲ្យបានល្អក្នុងរយៈពេលនោះ។ មនុស្សឆ្នាំវកជាអ្នកខំប្រឹងប្រែងធ្វើការនិង អាចផ្សាំខ្លួននិងបរិយាកាសការងារច្រើន ដែលនិស្ស័យការងាររីកចម្រើនរបស់ពួកគេ គឺ អ្នកធ្វើការធនាគារ គណនេយ្យករ វិស្វករ អ្នកជួយដូរភាគហ៊ុនទីផ្សារមូលបត្រ អ្នកដឹកនាំរឿង ឬទាក់ទងនិងការងារជំនួញ។
ឆ្នាំវក ជាឆ្នាំនាំលុយ សម្រាប់អ្នកកើតឆ្នាំវក?
សម្រាប់ឆ្នាំវក ២០១៦ ជាឆ្នាំនាំលាភ អ្នកកើតឆ្នាំវក មិនមានក្ដីបារម្ភអំពីរឿង អាហារ ឬ សំលៀកបំពាក់នោះទេ។ ក៏ប៉ុន្តែ អំឡុងឆ្នាំវក ពួកគេមិនគួរ លេងល្បែងស៊ីសង កេងប្រវ័ញ្ច លោភលន់ ឬមានអំនួតពីទ្រព្យសម្បត្តិនោះទេ បើមិនដូច្នោះ នឹងត្រូវខាតលាភ ខាតបង់ទ្រព្យសម្បត្តិ។
ឆ្នាំនៃ បញ្ហាសុខភាព ជាពិសេសសុវត្ថិភាពពេលធ្វើដំណើរ
ប្រសិនបើខ្វះការប្រុងប្រយ័ត្ន អ្នកឆ្នាំវក នឹងងាយកើតជំងឺស្រាលៗកើតឡើង ពួកគេគប្បីប្រុងប្រយ័ត្នចំពោះចំណីអាហារ និងត្រូវបារម្ភពីសុខភាពខ្លួនឯងខ្លះ ព្រោះអាចបង្ការពីជំងឺបាន។ ដោយឡែកចំណុចដែលគួរយកចិត្តទុកដាក់មួយទៀតនោះគឺការធ្វើដំណើរ។ ប្រជាជនចិនតំណមក្នុងឆ្នាំនៃសត្វស្វា គឺមិនឲ្យធ្វើដំណើរតាមផ្លូវ ឬបើកបរ នៅពេលមានកំហឹងក្នុងខ្លួន ឬអារម្មណ៍មួម៉ៅនោះទេ។
ទំនាក់ទំនងស្នេហា
ចំពោះអ្នកឆ្នាំវក មិនទាន់មានគូ ឬមានទំនាក់ទំនងរយៈវែងជាមួយនរណាម្នាក់ តែអូសបន្លាយពេល នោះអាចធ្វើឲ្យពួកគេកាន់តែពិបាករកដៃគូស្នេហាបាន។ ក្នុងខែ ៧ និង ខែទី១២ នៃប្រតិទិនចន្ទគតិជាខែល្អសម្រាប់អ្នកឆ្នាំវក។ ចំពោះឆ្នាំជាដៃគូដែលសក្ដិសមបំផុតនឹងពួកគេ គឺ ឆ្នាំឆ្លូវ ឬ ថោះ ចំពោះឆ្នាំជាដៃគូជីវិតមិនល្អជាមួយឆ្នាំវក គឺ ឆ្នាំខាល ឬឆ្នាំកុរ។
អ្វីដែលនាំសំណាងល្អសម្រាប់អ្នកកើតឆ្នាំវក
បើតាមហោរាសាស្ត្រចិន សត្វតំណាងឆ្នាំនីមួយៗសុទ្ធតែមានលេខសំណាង ថ្ងៃសំណាង ពណ៌សំណាង និងទិសសំណាង ដែលឆ្នាំវកមានដូចខាងក្រោម៖
-លេខសំណាង លេខ៤ និងលេខ៩
-ថ្ងៃសំណាង ថ្ងៃទី១៤ និងថ្ងៃទី២៨ គ្រប់ខែ ដោយយកទៅតាមប្រតិទិនរបស់ប្រទេសចិន
-ពណ៌សំណាង ពណ៌ស ពណ៌ខៀវ និងពណ៌មាស
-ទិសសំណាង ទិសខាងជើង ទិសឦសាន និងទិសខាងលិច
ទន្ទឹមនឹងការបង្ហាញអ្វីដែលនាំសំណាងល្អ ក្បូនចិនដដែលនេះ ក៏បានបង្ហាញពីអ្វីដែលគួរចៀសវាងផងដែរសម្រាប់អ្នកកើតឆ្នាំវក ដែលមានដូចខាងក្រោម៖
-លេខនាំសំណាងអាក្រក់ លេខ២ និងលេខ៧
-ខែអាក្រក់បំផុតក្នុងប្រតិទិនចិនសម្រាប់អ្នកកើតឆ្នាំវក ខែ៧ និងខែ១១
-ពណ៌នាំសំណាងអាក្រក់ ពណ៌ក្រហម ពណ៌ផ្កាឈូក
-ទិសនាំសំណាងមិនល្អ ទិសខាងត្បូង ទិសអាគ្នេយ៍៕
ចុចអាន៖ ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំមមែ ក្នុងឆ្នាំថ្មីតាមក្បួនចិន
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ chinahighlights, centaineconsultants