គួរ​ស្វែង​យល់​ពី​លក្ខណៈ​ផ្ទះ​ តាម​ក្បួន​ហុងស៊ុយ

  • 2016-05-14 16:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះ​ត្រូវ​ទៅតាម​ក្បួន​ហុងស៊ុយ​ ឬក៏​អត់​លោកអ្នក​អាច​ធ្វើ​ការសង្កេត​តាម​ក្បួន​មួយ​ចំនួន​ដូចខាង​ក្រោម៖

 

 

-បើ​ផ្ទះ​ណា​មាន​អណ្ដូងទឹក​នៅ​ពី​ខាងក្រោយ​គួរ​ប្រយ័ត្នប្រយែង​រឿង​រោគា​ជាពិសេស​រោគ​នៅ​ក្នុង​ពោះ។

 

-ផ្ទះ​ណា​សាងសង់​នៅ​ជាប់​ជិត​ផ្នូរ​ខ្មោច​ពេក​មិនល្អ​នោះ​ទេ ​ព្រោះ​គ្រោះអាក្រក់​នោះ​តាម​យាយី​ច្រើន។

 

-ផ្ទះ​ដែល​មាន​មុខព្រួញ​ស្ពាន​បាញ់​មក​ចំ​វិញ​តាម​ក្បួន​ហុងស៊ុយ​មិនល្អ​សោះឡើយ ​ប៉ុន្តែ​ឧបទ្រពចង្រៃ​នេះ​យើង​អាច​បំបាត់​ទៅវិញ​បាន​ដោយ​រក​ដើមឈើ​មក​ដាំ​បិទបាំង​ក៏​ផ្ដល់​ល្អ​វិញ​ហើយ។

 

-ផ្ទះ​ស្ថិតនៅ​ផ្លូវបំបែក​ចូរ​ប្រយ័ត្ន​ចោរ​ឡើងផ្ទះ ពិសេស​បើ​មាន​ផ្លូវ​កាត់​ចំ​ទិស​ខាងលិច​ឆៀង​ត្បូង​ទៀត​នោះ​មនុស្ស​រស់នៅ​ក្នុង​ផ្ទះ​នោះ​ច្រើន​ងប់ងុល​ទៅលើ​ផ្លូវ​កាមគុណ។

 

-ផ្ទះ​ដែល​មាន​លក្ខណៈ​ពិដាន​ផ្អៀង​ក៏​មិនល្អ ផ្ទះ​មាន​ធ្នឹម​ម្ខាង​ទាប​ម្ខាង​ខ្ពស់​ក៏​មិនល្អ​ហើយ​ពិសេស​បើ​សាងសង់​លេចចេញ​ជា​អក្សរ​Uផង​ក៏​កាន់តែ​មិនល្អ​ថែមទៀត។

 

-ប្រសិនបើ​ផ្ទះ​ចាស់ ហើយ​ត្រូវការ​ចូល​ទៅ​រស់នៅ​តោង​តែ​ចេះ​តុបតែង​លម្អ​ដោយ​ការ​លាបថ្នាំ​សាជាថ្មី សោ​គន្លឹះទ្វារ​គួរ​ផ្លាស់ប្ដូរ​ដាក់​ថ្មី​នោះ​ទើប​មាន​លាភ​សំណាង​ហូរ​ចូល​មិន​ចេះ​ដាច់។

 

-ផ្ទះ​នៅ​ពេល​សាងសង់​បើ​បញ្ឈរ​សសរ​ម្ខាង​ខ្ពស់ ​ឯ​ម្ខាង​ទៀត​ទាប​នោះ​ជា​សញ្ញា​បង្ហាញ ថា​មុខរបរ​រកស៊ី​ជួញដូរ​មិន​រឹងមាំ​ឡើយ។

 

-ចំពោះ​ផ្ទះ​ណា​ដែល​មាន​លក្ខណៈ​ខាង​មុខ​ផ្ទះ​តូច​ចង្អៀត​តែ​ខាងក្រោយ​ផ្ទះ​បែរជា​រីក​ធំ​ដូចជា​ស្បោង​មាស​ស្បោង​ប្រាក់ ​ឬ​រីក​ដូច​គូទ​ក្អម​នោះ​បញ្ជាក់​ថា​ ជា​ផ្ទះ​មាន​ជោគ​សិរី​ល្អ។ ប៉ុន្តែ​យ៉ាងណា​បើ​ផ្ទះ​ណា​សាងសង់​ហើយ​លេចចេញ​ជា​រូបរាង​អក្សរ​ Wឬ ​Lពុំ​មាន​សិរី​មង្គល​ដូច​ផ្ទះ​ខាងលើ​នេះ​ឡើយ។

 

-ផ្ទះ​ឬ​ដីធ្លី​ដែល​មាន​លក្ខណៈ​ឆែប​ផត​បាត់បង់​ទ្រង់ទ្រាយ​នៅត្រង់​ទិស​ខាងលិច​ឆៀង​ខាង​ជើងមាន​ផល​ប៉ះពាល់​ដល់​បុរស​ជា​មេ​គ្រួសារ​ជា​ម្ចាស់​ទ្រព្យ​ព្រមទាំង​មនុស្ស​ក្នុង​គ្រួសារ។ ផ្ទះ​ឬ​ដីធ្លី​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ពីមុខ​ធំ​ទូលាយ​តែ​តូច​ក្ដៀប​នៅ​ខាងក្រោយ​តែង​ជួបប្រទះ​នូវ​បញ្ហា​មិន​អាច​ទុក​ប្រាក់កាស​ឱ្យ​បាន​គង់វង្ស​ទេ​ គឺ​បើ​មាន​ហូរ​ចូល​តែង​ហូរ​ចេញទៅ​វិញអស់ៗ​មិន​សេសសល់​ឡើយ។

 

-ផ្ទះ​បាត់​ទ្រង់ទ្រាយ​នឹង​ធ្វើ​ឱ្យ​មនុស្ស​នៅ​ក្នុង​ផ្ទះ​នោះ​គ្មាន​សេចក្តី​សុខ​គ្មាន​ការ រីកចម្រើន​ហើយ​បើសិន​ឆែប​ផត​នៅ​ទិសខាងកើត​នឹង​ជះ​ផល​អាក្រក់​ដល់​កូនច្បង​ក្នុង​គ្រួសារ។ផ្ទះ​ដែល​ដំបូល​ខាងឆ្វេង​ដៃ​វែង​ខាង​ស្តាំ​ដៃខ្លី​មនុស្ស​នៅក្នុង​ផ្ទះ​នេះ​ពិតជា​ចៀស​មិន​ផុត​ពី​គ្រោះ​វិបត្តិ​អ្វី​កើតឡើង​ផង។

 

-ផ្ទះ​ណា​មាន​របង​ខ្ពស់​ខ្លាំង​ពេក ​ដូចជា​លើស​ចាប់ពី២ម៉ែត្រ​ជាង​ឡើង​ទៅ​តែង​មិនសូវ​ផ្ដល់​សិរី​មង្គល (ពីព្រោះ​តាម​ក្បួន​ហុងស៊ុយ​ប្រៀប​បានជា​របង​គុក)។

 

-ផ្ទះ​ណា​សាងសង់​ផត​ឬ​ឆែប​នៅ​ទិស​ខាងជើង​និង​ខាងត្បូង​នឹង​កើតមាន​ផល​អាក្រក់​ដល់​កូនស្រី​ល​កណ្ដាល (ទិស​ខាងត្បូង) និង​កូនប្រុស​កណ្ដាល (ទិស​ខាងជើង) និង​កើត​ក្ដីក្ដាំ​ប្ដឹង​ផ្ដល់​គ្នា។

 

-ផ្ទះ​ណា​មាន​លក្ខណៈ​ផត​ ឬ​ឆែប​នៅត្រង់​ទិសខាងកើត​ឆៀង​ខាងជើង តែង​បង្ក​ជះឥទ្ធិពល​អាក្រក់​ប៉ះពាល់​ដល់​កូនប្រុស​ពៅ​និង​តែង​កើតរោគ​ស​ប្រព័ន្ធ​រំលាយ​អាហារ។

 

-ផ្ទះ​ណា​សាងសង់​ផត​នៅត្រង់​ទិសខាងកើត​ពិតជា​ជះឥទ្ធិពល​អាក្រក់​ដល់​កូនប្រុស​ច្បង​និង​កូនស្រី​ពៅ​ធ្វើ​ឱ្យ​កើត​អពមង្គល។

 

-ផ្ទះ​សាងសង់​មាន​ទ្រង់ទ្រាយ​ផត​ឬ​ឆែប​រឆេតរឆូត​ចូល​ទៅក្នុង​ ឬ​ចូល​ទៅ​ត្រង់​កន្លែង​ខ្លះៗ​នោះ​នឹង​ធ្វើ​ឱ្យ​មនុស្ស​រស់​នៅ​ក្នុង​ផ្ទះ​នោះ​គ្មាន​សេចក្ដីខុស។ ដូចជា​ករណី​រូង​ចូល​ទៅ​ទិស​ខាងលិច​ឆៀង​ត្បូង​តែង​មាន​គ្រោះអាក្រក់​សម្រាប់​ស្ត្រី​ជា​ម្ដាយ​នៅ​ក្នុង​ផ្ទះ​ឬ​ម្ចាស់ផ្ទះ។ ប៉ុន្តែ​បើ​ទិស​ខាងលិច​ឆៀង​ខាងជើង​វិញ​គឺ​សំដៅ​ទៅលើ​ឪពុកម្ដាយ​ ឬ​បុរស​នៅ​ក្នុង​ផ្ទះ។

 

-ផ្ទះ​ណា​ដែល​សាងសង់​ហើយ​មាន​ជម្រៅ​ទៅ​ក្នុង​ជ្រៅ​ជាង​ទទឹង​នឹង​ចាត់ទុកថា​ជា​ផ្ទះ​ដ៏​ល្អ​ពីព្រោះ​តែង​ផ្ដល់​ក្ដី​ចម្រើន​លូតលាស់​ទាំង​ការរស់នៅ​និង​មុខរបរ។

 

-ផ្ទះ​ដែល​សាងសង់​រាង​តូច​ចង្អៀត​នៅ​ខាងមុខ​ផ្ទះ​នោះ​គ្មាន​សិរី​មង្គល​តែ​សម្រាប់​ផ្ទះ ឬ​ដីធ្លី​ដែល​មាន​រាង​ចតុកោណកែង​នឹង​កើតមាន​សិរិ​ម​ង្គ​លំ​ផុត។

 

-ផ្ទះ​សាងសង់​លើ​ចង្កេះភ្នំ ​គឺ​មាន​លក្ខណៈ​មិនសូវ​ល្អ​ទេ​រីឯ​ផ្ទះ​ ដែល​មាន​រចនា​ម៉ូត​មាន​ខ្ពស់​ទាប​ច្រើន​ដំណាក់​ក៏​មិនល្អ​ហើយ​ផ្ទះ​មាន​បន្ទប់​នៅ​ក្រោម​ដី​ស្ថិតនៅ​ចំ​កណ្ដាល​ផ្ទះ​ក៏​មិនល្អ​ដូចគ្នា​ដែរ៕

 

ដកស្រង់​ចេញ​ពី​កម្មវិធី App fortune teller khmer