Huawei P9 ឈ្នះពានរង្វាន់ជា European Consumer Smartphone 2016-17 ក្នុងកម្មវិធីប្រគល់រង្វាន់ EISA
- 2016-09-08 20:53:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P9 ឈ្នះពានរង្វាន់ជា European Consumer Smartphone 2016-17 ក្នុងកម្មវិធីប្រគល់រង្វាន់ EISA
ចន្លោះមិនឃើញ
Huawei ប្រកាសថា ស្មាតហ្វូន Huawei P9 បានជាប់ពានរង្វាន់ជា European Consumer Smartphone 2016-17 ឬស្មាតហ្វូនដ៏ពេញនិយមសម្រាប់អតិថិជនអឺរ៉ុបឆ្នាំ ២០១៦-២០១៧ ដែលផ្ដល់ជូនដោយសមាគមសំឡេង និងរូបភាពអឺរ៉ុប (European Image and Sound Association) ហៅកាត់ថា EISA។ ដោយបន្តប្ដេជ្ញានាំមកនូវការរចនា និងគុណភាពខ្ពស់បំផុតប្រកបដោយការយកចិត្តទុកខ្ពស់ ទើប Huawei ត្រូវបានទទួលស្គាល់៤ឆ្នាំជាប់ៗគ្នា ដែលឆ្នាំនេះជាឆ្នាំទី៤ ផងដែរ។
Huawei P9 ជាកំពូលស្មាតហ្វូនដំបូងគេដែលផលិតឡើងក្រោមកិច្ចសហការជាមួយ Leica Camera AG ដែលជាម៉ាកសញ្ញាឈានមុខរបស់ពិភពលោក។ កាមេរ៉ាភ្លោះរបស់ P9 ធ្វើឲ្យបទពិសោធន៍នៃការថតរូបឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត ដែលអ្នកប្រើប្រាស់អាចចាប់បានទាំងរូបភាពពណ៌ធម្មជាតិ និងរូបភាពសខ្មៅយ៉ាងច្បាស់ត្រជាក់ភ្នែក និងពិតៗដោយគ្មានគូប្រជែង។
ពេលផ្ដល់ពានរង្វាន់ជា European Consumer Smartphone 2016-17 ដល់ Huawei P9 គណៈវិនិច្ឆ័យ EISA បានប្រកាសថា៖ "ពេលខ្លះ តម្លៃនៃការទទួលបានវត្ថុដ៏មានសារៈសំខាន់មួយ គឺមិនអាចនឹងពិពណ៌នាបានឡើយ ហើយតាមពិត វាគឺជាភាពឥតខ្ចោះដែលមានមកជាមួយ Huawei P9។ ដោយបំពាក់អេក្រង់ IPS-NEO LCD ទំហំ ៥,២ អ៊ីញ ប្រភេទ Full HD resolution មាន octa-core HiSilicon Kirin 955 SoC និង Android OS 6.0 ភ្ជាប់ដោយ Emotion UI 4.1 ធ្វើឲ្យ P9 ជាជម្រើសដ៏ទាក់ទាញនៃផលិតផលសម្រេចដែលទទួលបានពីការរួមផ្សំពីវត្ថុធាតុផ្សេងៗជាច្រើន។ មិនតែប៉ុណ្ណោះ Huawei ក៏បានសាងប្រវត្តិសាស្ត្រជាអ្នកផលិតទូរសព្ទដៃដំបូងគេដែលមានបំពាក់កាមេរ៉ារបស់ឡៃកា (Leica)។ ថ្មទូរសព្ទកម្លាំង 3000 mAh ដែលល្មមគ្រប់គ្រាន់សម្រាប់ចាប់យកគ្រប់ពេលវេលាល្អៗ រូបរាងស្អាតខ្ញង់ ដែលមានគែមស្មើសាច់រលោងព័ទ្ធជុំវិញតួមួយសំណុំ (unibody) រួមជាមួយកញ្ចក់ 2.5D ធ្វើឲ្យ P9 មានទាំងសោភ័ណភាព និងសមត្ថភាព"។
លោក Glory Zhang ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Huawei ថ្លែងថា៖ "យើងពិតជាមានកិត្តិយសណាស់ដែលបានទទួលពានរង្វាន់នេះពី EISA ជាលើកទី៤ ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា។ ពានរង្វាន់នេះ គឺជាសក្ខីភាពចំពោះការប្ដេជ្ញារបស់ Huawei ក្នុងការបង្កើតនវានុវត្តន៍ទូរសព្ទដៃដែលនាំមកបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់។ រូបរាងរចនាដ៏ស្រស់ស្អាតរបស់ P9 ត្រូវបានសាទរដោយគណៈវិនិច្ឆ័យ EISA គឺជាលទ្ធផលនៃការយកចិត្តទុកដាក់អភិវឌ្ឍយ៉ាងហ្មត់ចត់ពីសំណាក់អ្នកជំនាញរចនាល្បីៗរបស់ពិភពលោក និងកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចការនឿយហត់របស់ពួកគេ ទើបសម្រេចបានរូបរាងដ៏ស្អាតទាក់ទាញបំផុតមួយនេះ"។
កាបញ្ចេញលក់ទូទាំងពិភពលោកនៃ P9 និង P9 Plus កើនឡើងលើសពី ៤,៥ លានគ្រឿង គិតត្រឹមខែកក្កដា ជាមួយកំណត់ត្រាលក់ចេញដ៏ខ្ពស់ទូទាំងប្រទេសនៃតំបន់អឺរ៉ុប មាន បារាំង ហ្វាំងឡង់ និងចក្រភព អង់គ្លេស ជាដើម។ Huawei P9 មានលក់តាមហាងលក់រាយ និងបណ្ដាញផ្គត់ផ្គង់ជាច្រើនទៀត។ ស្មាតហ្វូននេះមានតម្លៃចាប់ពី ៤៩៩ អឺរ៉ូ សម្រាប់ទំហំ 3GB + 32GB ។
សម្រាប់ព័ត៌មានបន្ថែម សូមចុចត្រង់នេះដើម្បីមើលវីដេអូ៕
អត្ថបទ៖ ពាណិជ្ជកម្ម