ថៃ​ រិទ្ធី ​បាន​ចេញ​ដំណើរ​ទៅ​វាយ​នៅ​ថៃ ​ល្ងាច​មិញ​នេះហើយ​

  • 2016-09-09 00:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ និង​ប្រដាល់​ក្បាច់​​គុន​ចម្រុះ​ក្នុង​ទ្រុង(MMA) ​ ថៃ​ រិទ្ធី ​បាន​ចេញ​ដំណើរ​ទៅ​ប្រកួត​ក្នុង​​​ព្រឹត្តិការណ៍​ Full Metal Dojo Pressents ​ហើយ​កាល​ពី​ល្ងាចមិញ​នេះ ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ​នា​ថ្ងៃ​សៅរ៍​ទី​១០ ខែ​កញ្ញា​ឆ្នាំ​២០១៦​ខាង​មុខ​។

 

 

លោក​​ ហ៊ុន​ ច័ន្ទរាជ គ្រូ​បង្វឹក​​​​​ក្លឹប Cambodian Top Team ​និង​ជា​គ្រូ​បង្វឹក​របស់​ ថៃ​ រិទ្ធី​ ផ្ទាល់​បាន​ឲ្យ​ដឹង​​ថា​កូន​ក្រុម​របស់​ខ្លួន​នឹង​ត្រូវ​ប្រឈម​ជាមួយ​អ្នក​លេង​ក្បាច់​ចម្រុះ​មក​ពី​ប្រទេស​ហ្វីលីពីន ​Righ Ard Cormmial​ ក្នុង​ប្រភេទ​ទម្ងន់​៦៥គីឡូក្រាម​។ ​គ្រូ​បង្វឹក​រូប​នេះ​បន្ដ​ថា​​កីឡាករ​​ហ្វីលីពីន​រូប​នេះ​​ពូកែ​គ្រប់​ក្បាច់​ទាំង​អស់ ​ទាំង​ស្នៀត​ផ្នែក​ក្រោម​ ​និង​ក្បាច់​គុន​សេរី​​​ជា​ដើម​ ​ព្រម​ទាំង​​ធ្លាប់​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​ថៃ​ ហ្វីលីពីន​ និង​ ម៉ាឡេស៊ី​ផង​ដែរ។

 

 

​ស្ថិតិ​ប្រកួត​​ក្នុង​ទ្រុង​លំដាប់​អន្តរជាតិ​​ ថៃ​ រិទ្ធី​ ​ចូល​រួម​​បាន​៨លើក​ក្នុង​នោះ​​ឈ្នះ៧​ និង​ ចាញ់​១​ដង។ ប្រកួតក្នុង​ទ្រុង​​លើក​ចុង​ក្រោយ​របស់​ ថៃ​ រិទ្ធី​​គឺ​នៅ​ទឹក​ដី​ប្រទេស​ថៃ​ឈ្នះ​កីឡាករ​ថៃ Veerayuth​ ​Uttapan​ ​នៅ​ទឹក​ទី​១ ក្នុង​ព្រឹត្តិការណ៍​ Full Metal Dojo ១០៕

 

អត្ថបទ៖ មុន្នី រម្យ​