ថៃ រិទ្ធី ថា ត្រូវវ៉ៃឲ្យអស់សមត្ថភាពទោះប្រាក់រង្វាន់តិច នៅបុណ្យសមុទ្រ

  • 2016-12-24 08:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះ ថៃ រិទ្ធី អះអាងពីគោលជំហររបស់ខ្លួនថា ត្រូវវ៉ៃឲ្យអស់សមត្ថភាពទោះប្រាក់រង្វាន់តិចក្នុងការ​ប្រកួត​ MMA ​នៅបុណ្យ​សមុទ្រ​នៅខេត្ត​ព្រះ​សីហនុ​នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៦ ​នេះ។

ថៃ​ រិទ្ធី

​សិស្ស​របស់​ក្លឹប Cambodian Top Team ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រូប​គេ​ត្រូវ​វ៉ៃ​ឲ្យ​អស់​សមត្ថភាព​ ដើម្បី​កំដរ​អារម្មណ៍​ប្រជា​ពលរដ្ឋ​នៅ​​​​បុណ្យ​សមុទ្រ​នេះ​។ ​​​សម្រាប់​ប្រាក់​រង្វាន់​ទោះ​តិច​ក៏​ដោយ​ក៏​​ត្រូវ​ទុកមួយ​ឡែក​សិន​ដែរ ប្រសិន​បើ​ឡើ​ង​សង្វៀន​ហើយ​ គឺ​ជា​សត្រូវ​​។

​អ្នក​លេង​គុន​ចម្រុះ​មិន​តិច​ជាង​ ៤០ ដង​រូប​នេះ​បន្ថែម​ថា ​ក្នុង​ព្រឹត្តិការណ៍​នេះ​​ជា​លើ​ក​ទី​មួយ​របស់​គេ​ ​ហើយ​ក៏​​សង្ឃឹម​ថា នឹង​ទទួល​បាន​កាគាំទ្រ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅតាម​ខេត្ត​ព្រះ​សី​ហនុ​​បានច្រើនផងដែរ។

​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំ​២០១៦ នេះ​មាន​​​ ៩ ប្រភេទ​កីឡា​ដែល​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​​ជ្រើស​រើស​យក​មក​​ប្រកួត​ប្រជែង​៕

សកម្មភាព​ប្រកួត MMA នៅ​បុណ្យ​សមុទ្រ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​