អបអរ...! តួ​ប្រុស​រឿង "​នំប៉័ង​បញ្ចាំ​ស្នេហ៍" កំពុង​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​ BoA

  • 2017-01-18 02:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ Joo Won តួ​ក្នុង​រឿង "​នំប៉័ង​បញ្ចាំ​ស្នេហ៍" និង​តារា​ចម្រៀង​​ស្រី BoA បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​គ្នា​តាំង​ពី​ឆ្នាំ​មុន បន្ទាប់​ពី​​ស្គាល់​គ្នា​ក្នុង​ការ​ជួបជុំ​ក្រុម​ការងារ​របស់​ពូក​គេ។ នេះ​​បើ​តាម​សារព័ត៌មាន​កូរ៉េ​ចុះ​ផ្សាយ។

តាម​ប្រភព​ខាង​លើ​បញ្ជាក់​ថា Joo Won វ័យ​២៩​ឆ្នាំ​ និង BoA វ័យ​៣០​ឆ្នាំ​មាន​ទម្លាប់​​ និង​ចំណុច​ស្រដៀង​គ្នា​ច្រើន។ អ្នក​ទាំង​ពីរ​ចូលចិត្ត​ឡើង​ភ្នំ​, ​លេង​វាយ​កូន​ហ្គោល​ និង​ចម្រៀង​ដូច​គ្នា។ Joo Won និង BoA ​ក៏​បាន​ពិភាក្សា​ចង់​សម្ដែង​ជាមួយ​គ្នា​​ផង​ដែរ។

បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ ផលិតកម្ម​របស់ Joo Won ក៏​បាន​ចេញ​មក​បញ្ជាក់​​ភ្លាម​ៗ​ដែរ​ថា តារា​ទាំង​ពីរ​ចាប់​ផ្ដើម​ទាក់ទង​គ្នា​​កាល​ពី​ចុង​ឆ្នាំ​មុន ប៉ុន្តែ​ដោយ​សារ​តែ Joo Won បច្ចុប្បន្ន​កំពុង​ថត​រឿង ដូច្នេះ​​​វា​ពិបាក​ក្នុង​ការ​បង្ហាញ​ឲ្យ​លម្អិត​​ពី​ភាគី​ទាំង​សង​ខាង​៕ ​

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី