រឿង​​ស្ដេច​ស្វា​ស៊ុនអ៊ូខុង ​​របស់​ទិនហ្វី​ចេញ Trailer ថ្មី​ និង​ត្រៀម​បំបែក​កំណត់​ត្រា

  • 2017-01-18 06:46:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Journey to the West: The Demons Strike Back"  ភាពយន្ត​ដែល​រំពឹង​ទុក​​ខ្ពស់​ជាង​គេ​មួយ​ប្រចាំ​ឆ្នាំ​ ថា​​ជា​ភាពយន្ត​ល្អ​ជាង​គេ​ក្នុង​​ឱកាស​ចូលឆ្នាំ​ចិន​​ បាន​ចេញ Trailer ហើយ ហើយ​​ត្រៀមនឹង​​បំបែក​កំណត់​ត្រា​ថ្មី​នៅ​  Box office របស់​ប្រទេស​ចិន។

និពន្ធ​ និង​ផលិត​ដោយ Stephen Chow (ទិនហ្វី​) និង​ដឹក​នាំ​ដោយ​លោក Tsui Hark "Journey to the West: The Demons Strike Back" បាន​ចេញ​ Trailer ថ្មី​មួយ​ទៀត​ ពេល​ដែល​បើក​សន្និសីទកាសែត​ចុងក្រោយ​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ម្សិលមិញ ដែល​មាន​វត្តមាន​​តារា​សម្ដែង​ក្នុង​រឿង​នេះ​មក​ចូលរួម​ទាំង​អស់​គ្នា។

ក្នុង Trailer ថ្មី​នេះ​បង្ហាញ​ពី​​ភាព​អាក្រក់​នៃ​ស្ដេច​ស្វា​ស៊ុនអ៊ូខុង​ និង​សិស្ស​ប្អូន​ទាំង​ពីរ។ បូករួម​នឹង​ឈុត​វាយ​កាប់​ចាក់​បញ្ចេញ​យុទ្ធ​សិល្ប៍​ជា​ច្រើន​ទៀត។ "Journey to the West: The Demons Strike Back" ជា​ការ​និពន្ធ​ផ្សំ​យោង​តាម​​ប្រលោម​លោក​បុរាណ​ចិន​រឿង​ "Journey to the West" និង​ជា​រឿង​ត​ភាគ​ពី​ភាពយន្ត "Journey to the West: Conquering the Demons" ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១៣។

"Journey to the West: The Demons Strike Back" កំពុង​តែ​បង្ហាញ​ភាព​ខ្លាំង​ក្នុង​ការ​លក់​ ដោយ​រក​បាន​២០​លាន​យ័ន​ (ជិត​៣​លាន​ដុល្លារ)រួច​​ទៅ ខណៈ​សល់​​១០​ថ្ងៃ​ទៀត​ទើប​បញ្ចាំង​ ពោល​នៅ​ថ្ងៃ​ទី ២៨ ខែ មករា ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​តែម្ដង។

Stephen Chow នឹង​យក​រឿង​នេះ​ទៅ​ផ្សព្វផ្សាយ​នៅ​ទីក្រុង​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​ចិន ហើយ​តារា​ដែល​ចូលរួម​សម្ដែង​មាន​ដូច​ជា Kris Wu, Lin Gengxin និង Yao Chen ជា​ដើម​៕​​​​​​​​​​

ប្រភព៖ china.org   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ