BMW X3 ដ៏ទំនើប១គ្រឿងបានផ្តល់ជូនអ្នកឈ្នះពិតៗដោយ Major Cineplex
- 2017-02-06 03:57:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BMW X3 ដ៏ទំនើប១គ្រឿងបានផ្តល់ជូនអ្នកឈ្នះពិតៗដោយ Major Cineplex
ចន្លោះមិនឃើញ
ក្រុមហ៊ុន Major Cineplex by Cellcard បានរកឃើញម្ចាស់រង្វាន់ធំ គឺ រថយន្ត BMW X3 សេរីទំនើបហើយក្នុងកម្មវិធីផ្តល់រង្វាន់ទៅដល់អតិថិជនរបស់ខ្លួន នៅផ្សារទំនើបអ៉ីអនម៉ល កាលពីល្ងាចថ្ងៃ សៅរ៍ ទី ៤ កុម្ភៈនេះ ។
បន្ទាប់ពីរង្វាន់ដ៏ធំនេះ ក៏មានរង្វាន់ធំៗផ្សេងទៀតដែលមានដូចជា ទូរទស្សន៍អេក្រង់ធំទំហំ 55 អ៊ីញរបស់ក្រុមហ៊ុន Sony, គណនីបញ្ញើ 800 $ ពីធនាគារ Hong Leong Bank, ទូរសព្ទ័ iPhone7 ដែលឧបត្ថម្ភដោយក្រុមហ៊ុន Coca-Cola, ទូរស័ព្ទ Samsung Galaxy S7ពី Cellcard, ស្រាបៀរអង្គរដែលមានតម្លៃ ២០០ ដុល្លារ ពីក្រុមហ៊ុនខេមប្រ៊ូ, ការទស្សនាភាពយន្ត 4DX ដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំ ពី Major Cineplex by Cellcard និង ការផ្ដល់ជូនប្រេងម៉ាស៊ីន ១ ឆ្នាំដោយឥតគិតថ្លៃ ពីក្រុមហ៊ុន Yamaha ។
ការប្រកួតប្រជែងដើម្បីឈ្នះរង្វាន់ធំនេះ មានលក្ខណៈខុសគ្នាពីការចាប់ឆ្នោតរង្វាន់ធម្មតា ដោយក្នុងនោះក្រុមហ៊ុន Major Cineplex by Cellcard បានចាប់ឆ្នោតជ្រើសយកអតិថិជន ដែលមានសំណាងចំនួន ៤៦ នាក់ក្នុងចំណោមអតិថិជនរាប់ពាន់អ្នក ដើម្បីចូលរួមក្នុងការប្រកួតដ៏អស្ចារ្យនេះ ។ បន្ថែមពីនេះទៅទៀតក៍មានការចូលរួមពីតារាខ្មែរ២រូប គឺកញ្ញា ព្រីម លីហ្សា និងលោក រ៉ូលីន ។
ការប្រកួតត្រូវបានបែងចែកជា ១២ ក្រុម ហើយក្នុងមួយក្រុមៗមានសមាជិកចំនួន ៤ នាក់ផងដែរ ។ ចំពោះ ២ ក្រុមដែលបានបញ្ចប់ វិញ្ញាសារទាំង ៤ ដំបូងគេនឹងបានឈានទៅដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ៨ នាក់ចុងក្រោយ ដែលតម្រូវឲ្យនាក់ទាំង ៨ ឆ្លើយសំណួរទាក់ទងនឹង ខ្សែភាពយន្ត និងចំណេះដឹងមួយ ចំនួនទាក់ទងនឹងរោងភាពយន្ត។
ក្នុងអំឡុងពេលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ ក៏មានវត្តមានរបស់តារាថៃ លោក Kunatip Pinpradab ដែលបានគេស្គាល់ថាជាលោក Nick នឹងមកសម្តែងជាពិសេស សម្រាប់ទស្សនិកជនផងដែរ ។ អ្នកឈ្នះចុងក្រោយនៃរង្វាន់ធំ មានឈ្មោះ ឌុក ម៉ូនីកា ការចាប់ឆ្នោតផ្សងសំណាងនេះបានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ ២០១៦ ហើយបានផ្ដល់ រង្វាន់ប្រចាំសប្តាហ៍អស់រយៈពេលជាង ២០ សប្តាហ៍រួចមកហើយ ដែលរួមមានរង្វាន់ ម៉ូតូ Yamaha, ទូរស័ព្ទដៃ, ទូរទស្សន៍, ម៉ាស៊ីនថត, កង់ BMW, គណនីបញ្ញើភ្ទាប់ជាមួយទឹកប្រាក់ ពីធនាគារ Hong Leong Bank និងរង្វាន់ធំ រថយន្ត BMW X3 ។
ក្រុមហ៊ុន Major Cineplex by Cellcard ដែលមានទីតាំងស្ថិតនៅ ផ្សារទំនើបអ៉ីអនម៉លភ្នំពេញជាន់ទី 2 គឺជារោងភាពយន្តតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់នូវបទពិសោធន៏ ភាពយន្ត 4DX ដែលជាបច្ចេកវិទ្យាភាពយន្តដ៏អស្ចារ្យ ដែលធ្វើឲ្យទស្សនិកជនទទួលបាននូវបទពិសោធដែលមិនធ្លាប់បានជួប ខណៈពេលមើលភាពយន្ត។ លើសពីនេះទៅទៀត Major Cineplex by Cellcard គឺជារោងភាពយន្តតែមួយគត់ ដែលមានកន្លែងអង្គុយវីអាយភី បំពាក់ទៅដោយឧបករណ៏ទំនើបៗជាមួយ កៅអីស្បែក និងកន្លែងទទួលភ្ញៀវ ជាលក្ខណៈវីអាយភីផងដែរ។