Man Utd ត្រៀម​​ចាយ​១០០លាន​អឺរ៉ូ​ទៀត ​ដើម្បី​ទិញ Muller

  • 2017-02-15 02:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ដាក់​សំណើ​១០០​លាន​អឺរ៉ូ​ (ជាង​១០៥​លាន​​ដុល្លារ) សារ​ជា​ថ្មី ​ដើម្បី​ទិញ​យក​ Thomas Muller ពី Bayern Munich។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អនុប្រធាន​​​ក្លឹប​យក្ស​អាល្លឺម៉ង់។

Thomas Muller

ក្រុម​របស់​លោក Jose Mourinho បាន​បំបែក​កំណត់ត្រា​ពិភពលោក​ចាយ​លុយ​១០០​លានអឺរ៉ូ​ម្ដង​រួច​មក​ហើយ​ ដើម្បី​ទិញ​យក​ Paul Pogba ពី Juventus ហើយ​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Manchester មួយ​នេះ​ត្រៀម​ចាយ​ធំ​សារ​ជា​ថ្មី​លើ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាល្លឺម៉ង់។

យ៉ាង​ណា​ក៏​ដោយ​ Bayern Munich បាន​បង្ហាញ​ជំហរ​ថា​គ្មាន​បំណង​លក់​កីឡាករ​វ័យ​២៧​ឆ្នាំ​នោះ​ទេ​ពោល​គឺ​មិន​បើក​ការ​ចរចា​អ្វី​ទាំង​អស់​។ Muller ហាក់​ធ្លាក់​ទម្រង់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​ថ្មី Carlo Ancelotti ក្នុង​នោះ​ស៊ុត​បាន​៤​គ្រាប់​ប៉ុណ្ណោះ​សម្រាប់​ការ​បង្ហាញ​ខ្លួន ២៦​លើក​រដូវ​កាល​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ វីរ័ត្ន