អាល់ប៊ុមថ្មី T-ara នឹង​ធ្វើឲ្យអ្នកគាំទ្រ​ស្រក់​ទឹកភ្នែក​

  • 2017-03-16 06:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចជា​ដំណឹង​ដែល​គួរ​ឲ្យ​រីករាយ​ និងសោកស្តាយខ្លាំង ​សម្រាប់​អ្នកគាំទ្រ​ ដោយសារ​ក្រុម​សំណព្វ​ចិត្ត​របស់​ពួកគេ​ T-ara នឹង​ចេញ​អាល់ប៊ុម​ថ្មី​មួយ​ទៀត​ នៅ​ខែ​ឧសភា​ ខាង​មុខ​នេះ​។

ផលិតកម្ម​ MBK ដែល​ជា​ផលិតកម្ម​ផ្ទាល់​របស់​ក្រុម​ចម្រៀង​នារី​មួយ​នេះ​ បាន​លើកឡើង​ថា​ អាល់ប៊ុម​ថ្មី​របស់​ក្រុម​ T-ara នឹង​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ឧសភា​ ខាង​មុខ​នេះ​។​ នេះ​ជា​ដំណឹង​ល្អ​ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ វា​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ និង​សោកស្ដាយ​ខ្លាំង​ដែរ​ ដោយសារ​ អាល់ប៊ុម​ថ្មី​នេះ​ ក៏​ជា​អាល់ប៊ុម​ចុង​ក្រោយ​​របស់​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក ៦​នាក់​ មួយ​នេះ​ដែរ​។

T-ara នឹង​ចេញ​អាល់ប៊ុម​របស់​ខ្លួន​ ព្រម​ទាំង​បន្ត​ផ្សព្វផ្សាយ​ទាំង​ក្នុង​ប្រទេស​កូរ៉េ​ និង​ក្រៅ​ប្រទេស​ផង​ដែរ​។ មួយ​វិញ​ទៀត​ ក្រុម​ចម្រៀង​មួយ​នេះ​ ក៏​មាន​គម្រោង​ផ្សព្វផ្សាយ​ស្នាដៃ​ថ្មី​របស់​ពួកគេ​នេះ រហូត​ដល់​ខែ​ មិថុនា​ ប៉ុន្តែ​ចំពោះសមាជិកណាខ្លះ​ដែល​មាន​វត្តមាន​ នៅ​ពេលនោះ​ នឹង​ត្រូវ​ជូន​ព័ត៌មាន​ជា​បន្ត​ បន្ទាប់​ពី​ធ្វើ​ការ​សម្រេច​ជាចុងក្រោយ​ រវាង​ផលិតកម្ម និង​ T-ara ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី