បាត់​មុខ​ជាង​២០​ឆ្នាំ តួ​ស្រី​រឿង "ស្ដេច​ស្វា​ទិហ្វី វគ្គ​២" នៅ​តែ​ស្អាត

  • 2017-03-21 03:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បាត់​មុខ​អស់​ជិត ១០ឆ្នាំ​មក​ តារា​សម្ដែង​ ដែល​ជា​តួអង្គ​ Zixia Fairy ក្នុង​រឿង​ហុងកុង​ ដ៏​ល្បី​ “A Chinese Odyssey Part Two: Cinderella” បាន​វិល​មក​សារ​ជាថ្មី​ម្ដង​ទៀត​ហើយ​។​

តារា​សម្ដែង​ហុងកុង​ Athena Chu ដែល​សម្ដែង​ជា​តួ​ឯក​ស្រី​ "Zixia Fairy” បាន​បង្ហាញ​ខ្លួន​សារ​ជាថ្មី​ នៅ​កម្មវិធី​ទូរទស្សន៍​ដែល​មាន​ឈ្មោះ​ថា​ "Trump Card” ក្នុង​ឈុត​សំលៀកបំពាក់​បុរាណ​របស់​នាង​ដែល​ស្លៀក​សម្ដែង​ក្នុង​រឿង​។ ការ​បង្ហាញ​ខ្លួន​នេះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​ការ​រីករាយ​ និង​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​។ ម្យ៉ាង​វិញ​ទៀត​ បើ​ទោះបី​ជា​អស់​រយៈ​ពេល​ជាង​ ២៣​ឆ្នាំ​ទៅ​ហើយ​ក្ដី​ តែ​សម្រស់​របស់​នាង​ហាក់​មិន​មាន​ភាព​ប្រែប្រួល​ខ្លាំង​ទេ​។​

ភាពយន្ត​ដែល​នាង​សម្ដែង​មាន​ចំនួន​ច្រើន​ ប៉ុន្តែ​រឿង​ដែល​នាង​ត្រូវ​បាន​គេ​ស្គាល់​ និង​មាន​ភាព​ល្បីល្បាញ​ខ្លាំង​គឺ​ រឿង​ “A Chinese Odyssey Part Two: Cinderella”​ នេះ​ហើយ​។ តាម​រយៈ​សមត្ថភាព​សម្ដែង​របស់​ Athena Chu ក្នុង​រឿង​នេះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​រំភើប​ រីករាយ​ គ្រប់​ឈុត​ឆាក​ និង​មាន​ការ​កោតសរសើរ​ ចំពោះ​តារា​ស្រី​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​រូប​នេះ​ណាស់​៕

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី