iPad ថ្មីខ្លាំងជាងមុន តម្លៃថោកជាងមុនចាប់ពី ៣២៩ ដុល្លារ
- 2017-03-22 03:13:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPad ថ្មីខ្លាំងជាងមុន តម្លៃថោកជាងមុនចាប់ពី ៣២៩ ដុល្លារ
ចន្លោះមិនឃើញ
យប់មិញនេះ Apple បានបញ្ចេញផលិតផលថ្មីដោយស្ងាត់ៗ ក្នុងនោះរួមមាន iPhone 7/7 Plus ពណ៌ក្រហម និង iPad អេក្រង់ ៩,៧ អ៊ីញថ្មី។
iPad ថ្មីដែលទើបបានបញ្ចេញមានបង្កើនសមត្ថភាពដោយអេក្រង់ Retina ភ្លឺជាងមុន, បន្ទះឈីប A9 ដែលលឿនជាងមុនបើធៀបនឹង iPad Air 2 ប៉ុន្តែមានតម្លៃត្រឹមចាប់ពី ៣២៩ ដុល្លារ (តម្លៃទីផ្សារអាមេរិក) រហូតដល់ ៥៥៩ ដុល្លារប៉ុណ្ណោះ។
iPad ថ្មីមានជម្រើសពណ៌ប្រាក់, មាស និង ប្រផេះដែលបើកទទួលការកុម្ម៉ង់នៅលើវិបសាយ និង តាមហាង Apple នៅថ្ងៃទី ២៤ មីនា សម្រាប់សហរដ្ឋអាមេរិក។ ប្រទេសដទៃទៀតដែលនឹងមានលក់បន្តបន្ទាប់រួមមាន អូស្ត្រាលី, ចិន, ហុងកុង, ជប៉ុន ជាដើម៕