Huawei P10/ P10 Plus ​លេចធ្លោ​ក្នុង​ពិធី​ជប់​លៀង​អបអរ​ឆ្នាំ​ថ្មី អ្នក​សារ​ព័ត៌មាន​

  • 2017-04-12 07:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ទទួល​ជោគ​ជ័យ​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន កាមេរ៉ា​ភ្លោះ Huawei P9 & P9 Plus និង Huawei GR5 ឆ្នាំ​2017 Stand & Premium Version រួចមក ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា បាន​ប្រារព្ធ​ក​ម្ម​វិធី​ជួបជុំ​ពិសេស ថ្លែង​អំណរគុណ​ដល់​មិត្ត​អ្នក​សារ​ព័ត៌មាន និង​ដៃគូ​សហការ នៅ​ភោជនីយដ្ឋាន ជួប​ញ៉ាំ។ ​ ​កម្មវិធី​ជប់​លៀង​ដ៏​ពិសេស​នេះ រួមមាន​វត្តមាន តារា​ចម្រៀង​តារា​បង្ហាញ​ម៉ូត​ល្បីៗ មិត្ត​អ្នក​សារ​ព័ត៌មាន ជាង​ថតរូប​អាជីព ក្រុមការងារ Huawei និង​ដៃគូ​សហការ​សរុប​ជាង ៣០​នាក់ ក្រោម​ភោជនាហារ​ដ៏​ឆ្ងាញ់​ពិសា​នៃ​កម្រ​ង​គ្រួសារ Huawei​។

​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់​របស់ ស្មា​ត​ហ្វូន Huawei ប្រចាំ​ប្រទេស កម្ពុជា​បាន​ថ្លែង​ថា ក្រៅពី​ត្រៀម​កាដូ​ពិសេស​សរុប​ទូទាំង​ប្រទេស​ជាង ១០ ម៉ឺន​ដុល្លារ សម្រាប់​ហួ​វៃ​សង្ក្រា​ន​ប្រម៉ូសិន មហា​ថែម ថែម​ដូច​ព្យុះ ថែម​អស់​ស្ទះ ថែម​ថែម​ពី ហ៊ួ​រ​វ័យ Free Free ពី ហួ​វៃ អបអរសាទ​រ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ហួ​វៃ​ក៏​បាន​រៀប​ចំ​នូ​វ​កម្មវិធី អាហារ​សាមគ្គី សម្រាប់​ថ្លែង​អំណរ​អរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ របស់​អតិ​ថិ​ជន ដៃគូ​សហការ តារា​ច​ម្រៀង​តារា​ម៉ូ​ដែល មិត្ត​អ្នក​សារ​ព័ត៌មាន ជាង​ថតរូប អាជីព និង ក្រុមការងារ Huawei ដែល​បាន​ជួយ​ជំរុញ​ឲ្យ Huawei រីក​ចំរើន​ជា​លំ​ដាប់រ​ហូត អាច​គ្រង​ដំណែង​លេខ​១ លើ​ប្រាក់​ចំណេញ​ពី​ប្រ​ព័​ន្ធ​ប្រតិបត្តិការ​Android ខ្ពស់​ជាង​គេ​បំផុត​លំដាប់​ពិ​ភព​លោក​ឆ្នាំ ២០១៦ និង​ជា​វិជ្ជមាន​សម្រាប់​ឆ្នាំ​២០១៧​។ លោក យុ​ទ្ធូ បន្ថែមថា “​ឆ្នាំ​ថ្មី ជោគ​ជ័យ​ថ្មី ជាមួយ​ហួ​វៃ​”​។ ​ ​គួរ​រំលឹក​ថា ហួ​វៃ​សង្គ្រា​ន​ប្រ​មូ​សិន មាន​នៅ​គ្រប់​សាខា ហាង​លក់​ទូរ​សព្ទ ដែល​មាន​បុគ្គលិក ហួ​វៃ និង​ស្លាក​សញ្ញា ហួ​វៃ​។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei កំពុង ឡើង​កូដ​ខ្លាំង ជាពិសេស​ស្មា​ត​ហ្វូន កាមេរ៉ា​ពីរ ដោយសារ​គុណភាព​ផលិតផល​លើស​ពី​តម្លៃ​។ ស្រប​ពេល ហួ​វៃ ត្រៀមខ្លួន​បង្ហាញ​នូ​វ​កំ​ពូ​ល​អធិរាជ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Lecia មុខក្រោយ​ក្នុង​តម្លៃ​ដ៏​ភ្ញាក់ផ្អើល ជាមួយ​នឹង​ការ​ថែម​អ​ស្ទះ របស់ Huawei P10 & P10 Plus ។​

​ ​ក្នុង​ពិធី​ជប់​លៀង​អបអរ​ឆ្នាំ​ថ្មី ថ្លែង​អំណរគុណ​អ្នក​សារព័ត៌មាន​នេះ​ដែរ ក្រុមហ៊ុន​ក៍​ផ្តល់​ឱកាស​អ្នក ចូលរួម​ទាំងអស់​គ្នា តេស្ត​ស៊េរី​ថ្មី​បំផុត Huawei P10 /Huawei P10 Plus ដែល​នឹង​ចេញ​លក់​ក្នុង​ពេល ឆាប់ៗ​នេះ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ ថតរូប​បែប​សិល្បៈ​ស៊ី​វិល័យ Portrait ដោយ​បន្ថែម Artistics Effect ហាយ​ក្លាស អេ​ឡេ​ហ្គេន រឹតតែ​ច្បាស់ រូបភាព​ស​ខ្មៅ ស្រមោល​ព​ន្លឺ រឺ​ផ្ទៃ​ព្រា​ល ដែល​កា​ម៉េ​រ៉ា​បំពាក់​ជំ​នា​ញ Leica ជំនាន់​ទី ២ ទ​ប់​លំនឹង ថតរូប​ពេញ​យ​ប់ រឺ​កន្លែង​ខ្សោយ​ព​ន្លឺ​ខ្លាំង ។ ​

​អំពី​ក្រុមហ៊ុន Huawei Consumer BG

​ផលិតផល និង​សេវាកម្ម​របស់ Huawei មាន​វត្តមាន​ក្នុង​ប្រទេស​ច្រើនជាង 17០ ប្រទេស ហើយ​កំពុង​នឹង​ត្រូវ​បាន ប្រើបាស់​ដោយ​មួយ​ភាគបី នៃ​ប្រជា​ជន​ទូទាំង​សកលលោក ដោយ​ជាប់​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូន​លក់ ដាច់​ជាងគេ​បំផុត លំដាប់​ថ្នាក់លេខ​៣ ក្នុង​ឆ្នាំ ២០១៤​។ កា​រិ​យាល័យ R&D ត្រូវបាន​រៀបចំឡើង​លើ​ទឹកដី​សហរដ្ឋ​អា​មេ​រិ​ច អាល្លឺម៉ង់ ស្វី​ដិន រុស្ស៊ី ឥណ្ឌា និង​ចិន​។ Huawei Consumer BG គឺជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័​ន្ធមួយ​របស់​ក្រុមហ៊ុន Huawei ក្នុង​ចំណោម​ក្រុម ហ៊ុន​ទាំង​៣ ហើយ​ធ្វើ​ការផលិត និង​គ្រប់​គ្រង​លើ​ស្មា​ត​ហ្វូន កុំព្យូទ័រ និង​tablets ឧបករណ៍ប្រើប្រាស់​ដែល​អាច​ពាក់​នឹង​ខ្លួន​បាន និង​សេវា​ផ្ទុក​ឯកសារ​លើ​អ៊ិន​ធើ​ណិ​ត (Cloud services) ជា​ដើម។ បណ្តាញ​ជុំវិញ​សកលលោក​របស់ Huawei ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល ២០​ឆ្នាំ​មក​ហើយ ក្រោម​ជំនាញ​ផ្នែក​ទូរគមនាគ​មន៍ និង​មានការ​ប្តេជ្ញា​ក្នុង​ការ​នាំ​យក​នូ​វ​បច្ចេកវិទ្យា ទំនើបៗ​ចុងក្រោយបង្អស់​ឲ្យ​អតិថិជន​របស់​ខ្លួន​នៅ​ជុំ​វិ​ញ​ពិ​ភព​លោក​។​ ​ ​ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​៖ http://consumer.huawei.com​

សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei នៅ​កម្ពុជា​សូម​តាមដាន​ជាមួយ​ពួកយើង​តាម​រយៈ​៖

​Youtube link: www.youtube.com/c/HuaweiMobileKH អ្នក​តំណាង​៖ ង៉ោ ម៉េង​ហ៊ួង​

​Instagram link: www.instagram.com/huaweimobilekh លេខ​ទូរ​ស័ព្ទ​៖ 010 44 99 06​

​Facebook: www.facebook.com/huaweimobilekh អ៊ីមែល​៖ ngo.menghourng@huawei.com​ ​

ដោយ៖ ប៊ុណ្ណារ៉ា