កម្មវិធី​ទូរសព្ទ​​នេះ ​​​ផ្លាស់​ប្តូរ​ជីវិត​បុរស​​ម្នាក់​​​ទាំង​​ស្រុង មិន​ឲ្យ...ដូច​មុន

  • 2017-06-20 03:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«​ពីមុន​ត្រូវ​ចាយ​ពេល​រាប់​ម៉ោង ខ្លះ​ដាច់​អស់​មួយ​ព្រឹក គ្រាន់​ទៅ​បង់ថ្លៃ​ទឹក ភ្លើង អ៊ី​ន​ធឺ​ណែ​ត ខ្សែកាប និង​បង់ថ្លៃ​សាលា​រៀន​កូន​... តែ​បន្ទាប់ពី​ប្តូរ​មក​បង់​តាម​កម្មវិធី​ធនាគារ ABA Mobile ឥឡូវ​ខ្ញុំ​មាន​ពេលវេលា​គ្រប់​គ្រាន់​ទៅ​ប​ង្រៀ​ន​គួរ​ដើម្បី​រក​ចំ​ណូ​ល​បន្ថែម​បាន​ច្រើន​ទៀ​ត​»។ នេះ​​ជា​ការ​លើក​ឡើង​​របស់​​បុរស​វ័​យ ៣២ ជា​គ្រូ​​ប​ង្រៀន​បក​ប្រែភាសា​អង់គ្លេស​ម្នាក់ និង​ជា​មេ​គ្រួសារ​ដែល​មាន​កូនស្រី​វ័យ​៤​ឆ្នាំ ក្នុង​បន្ទុក​ផង​នោះ ឈ្មោះ ចាន់ ​រ៉ា​។​

​លោក ចាន់​រ៉ា បាន​រំលឹក​ឲ្យ​ដឹង​ពី​ការ​លំ​បាក​កាលពីមុន​ថា ដោយសារ​មាន​ការងារ​ពេញ​ម៉ោង​ផង និង ប​ង្រៀន​ក្រៅ​ម៉ោង​ផង ដូច្នេះ​ខ្លួន​ពិតជារ​វល់​ខ្លាំងណាស់​រហូត​ដកឃ្លា​មិន​រួច ដែល​ជា​ញឹកញាប់​ផ្ទះ​លោក​ត្រូវ​គេ​ផ្តាច់​ភ្លើង ផ្តាច់​ទឹក ឬ​ខ្សែកាប​ទូរ​ទស្សន៍ ដោយសារ​ភ្លេច​ទៅ​បង់ថ្លៃ​សេវា​គេ​ ។

​ក្រោយពី​មើលឃើញ​ការផ្សព្វផ្សាយ និង​តាម​ការសាកសួ​រត​គ្នា​ពី​មិត្ត​ភ័​ក្ត លោក​ក៏​បានសម្រេច​ងាក​មក​ប្រើ​សេវា​ធនាគារ​ដើម្បី​បង់ថ្លៃ​ប្រើប្រាស់​ទាំងអស់​នេះ​វិញ៖​ «ខ្ញុំ​សម្រេចចិត្តប្រើ​សេវា​ធនាគារ ABA ព្រោះ​វា​​​មាន​​លក្ខខណ្ឌ​​​​ល្អ​​​ខ្លាំង​​សម្រា​ប់​​ខ្ញុំ ដូច​ជា​ចេញ​ពី​​ធ្វើការ​​ម៉ោង ៧ ឬ ៨​យ​ប់ ខ្ញុំក៏​នៅតែអាច​យកលុយ​ទៅ​ដាក់​បាន​តាម​ម៉ាស៊ីន​ដាក់​ប្រាក់​ស្វ័​យ​ប្រវត្តិ​របស់​ធនាគារ​ដែលមាន​នៅក្បែរ​ផ្ទះ​។ ហើយ​ពេល​ម៉ោង​ទំនេរ ខ្ញុំ​អាចចុ​ចបង់​ថ្លៃ​ទឹក​​ភ្លើង​នេះ​តាម​ទូរ​សព្ទ​បាន​យ៉ាង​ងាយស្រួល​បំ​ផុត ដោយ​ប្រើ​កម្មវិធី ABA Mobile»​

​«ប្រើប្រាស់​កម្មវិធី​នេះ​និយាយ​ទៅស្រួល​ម៉ា​ចប់ ហើយ​មាន​សព្វ​គ្រប់​ម៉ង ...​មិនថាតែ​បង់ថ្លៃ​ទឹក​ភ្លើង​ទេ ខ្ញុំ​អាច​បង់ថ្លៃ​ទូ​រ​ទស្សន៍​ខ្សែកាប អ៊ី​ន​ធឺ​ណែ​ត បង់ថ្លៃ​សាលា​រៀន​កូន បាញ់​លុយ​ចូល​ទូរ​ស័​ព្ទ​ភ្លាម​ដោយ​មិនបាច់​វាយ​លេខ​កូដ​... មើល​គណនី​ស​ន្សំ​លុយចេញ​ចូលសល់​ប៉ុន្មាន ប្រើ​ពេលណា​ក៏បាន នៅ​កន្លែង​ណា​ក៏បាន ធានា​សុវត្ថិភាព ច្បាស់លាស់​មិន​បារម្ភ​រឿង​ត្រូវ​គេ​កេង​ប​ន្លំ​ឡើយ​» ។​

​«​ចំណេញ​ច្រើន​មែន​បន្ទាប់ពី​ប្រើ​កម្មវិធី​ធនាគារ ABA Mobile នេះមក​។ ពេល​នេះ​ខ្ញុំ​មានពេល​ត្រៀ​ម​ប​ង្រៀ​ន​គ្រប់​គ្រាន់ និង​សម្រាក​ទៀងទាត់ ដែល​មិន​ត្រឹមតែ​អាច​ប​ង្រៀន​រកលុ​យបាន​ច្រើន​ទេ ថែមទាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ​ប្រសើរជាង​មុខ​ទៀ​ត ។ លែង​ខ្វាយខ្វល់​រឿង​ធ្វើ​ដំណើរ​ស្ទះផ្លូវ សុំ​ច្បាប់​ពីការងារ រាប់​លុយ​​ឲ្យ​គេ​ដូច​ពីមុន​ទៀ​ត​ហើយ​... ។​»

​«​កម្មវិធី​នេះ​​មាន​​លក្ខណៈ​​ទូ​លំ​​ទូលាយ​​ច្រើន​​មែន ហើយ​​ក្មេង​​សម័យ​ឥលូវ​ចូល​ចិត្ត​ប្រើ​ណាស់​ព្រោះវាទំនើបទាន់សម័យ​ ដូច​កន្លង​មកនេះ​មា​ន​​កូន​សិស្ស​​របស់​​ខ្ញុំ​​ច្រើន​នាក់​ដែរ​​បានប្រើ​ប្រាស់​​​វា​​​​ដើម្បី​បង់ថ្លៃ​សិក្សារ​របស់គេមក​ឲ្យ​​​ខ្ញុំ​ ព្រោះ​វេរ​លុយ​​រវាង​​គណនី ABA ដូច​គ្នា​​អត់​​គិត​លុយ​ទេ​​​​»។​

លោក​​​បន្ត​​​បញ្ជាក់​ពី​ចំនុច​សំខាន់​​មួយ​ទៀត​​​រ​បស់​​កម្មវិធី​ធនាគារ​​តាម​ទូរសព្ទ​នេះ​ថា៖ «​រាល់ពេល​​ម៉ែ​ខ្ញុំ​នៅ​ស្រុក​ត្រូវការ​លុយ​ម្តងៗ ក៏​ងាយស្រួល​ណាស់ដែរ ។ ខ្ញុំ​អាច​ចុច​ផ្ញើ​បាន​ភ្លាម​តាម​ទូរ​សព្ទ ហើយ​គាត់​អាច​ទៅ​ដក​លុយ​ភ្លែត​ពី​ទូរ ATM របស់​ធន​គារ ABA ដែល​នៅ​ជិត​ផ្ទះ ព្រោះ​វា​បើក ២៤​ម៉ោង​ហ្មង​! »​។​

​«​ធ្លាប់​សាក​ប្រើ​សេវា​ផ្សេងៗ​ដែរ តែ​ខ្ញុំយ​ល់​ថា​មាន​តែ​កម្មវិធី​ទូរ​ស័​ព្ទ​របស់​ធនាគារ ABA នេះទេ ដែល​ពិតជា​ទំនើប​ល្អ ទុកចិត្ត​បាន​ខ្លាំង​បំផុត All in one តែម្តង ។ វា​សាម​ញ្ញ​ងាយស្រួល​ប្រើ រ​ហ័​សទាន់ចិត្ត និង​ធានា​សុវត្ថិភាព​១០០% ព្រោះ​យើង​អាច​ដាក់​ស្នាម​ម្រាមដៃ​ជា​លេខ​សម្ងាត់​បាន ដោយ​មិនបាច់​ត្រូវ​វាយ​លេខ​សម្ងាត់​ឡើយ​។ ចង់​យល់​ពី​អារម្មណ៍​នេះ អាច​សាក​ប្រើ​ដោយផ្ទាល់​បាន »៕​ ​ ​ ​

ដោយ៖ លីដា