អបអរ! គូ​ស្នេហ៍​កីឡាកាស Brie Bella និង Daniel Bryan កើត​​​បាន​កូន​ដំបូង

  • 2017-05-11 04:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្ដី​ប្រពន្ធ​អតីត​ Superstar ប្រចាំ​សង្វៀន WWE នាងBrie Bella និង Daniel Bryan បាន​សម្រាល​បាន​កូន​ស្រី​ដំបូង​​​កាល​ពី​យប់​ថ្ងៃ​អង្គារ ម្សិលម្ង៉ៃ។

ភាព​ចូលចិត្ត​ធម្មជាតិ​និង​សត្វ​ព្រៃ គូ​ស្នេហ៍​កីឡាកាស​ទាំង​ពីរ​បាន​ដាក់​ឈ្មោះ​កូន​ស្រី​ថា Birdie Joe Danielson។ Birdie កើត​មក​មាន​ទម្ងន់​៨​ផោន(៣,៦​គីឡូក្រាម)​ និង​​មាន​កម្ពស់​ជាង​៥៣​​សង់ទីម៉ែត្រ។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី E! News កាល​ពី​ថ្ងៃ​ពុធ។

​Brie Bella ដែល​មាន​ឈ្មោះ​ពិត Brianna Monique Danielson បាន​ថ្លែង​ប្រាប់​សាធារណៈ​ថា៖ "វា​គ្មាន​អ្វី​​រំភើប​ជាង​គេ​លើ​លោក​ទេ ជាង​បាន​ជួប​មុខ​កូន​ស្រី​​របស់​អ្នក។ ខ្ញុំ​​មិន​អាច​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​និង​ស្រឡាញ់​ដ៏​លើសលប់ ដែល Bryan និង​ខ្ញុំ​មាន​នោះ​ទេ។ ពេល​នេះ​ពួក​យើង​ដឹង​ពី​អារម្មណ៍​របស់​ម៉ែ​ឪ ពេល​បាន​ជួប​មុខ​កូន​ដំបូង"។

​ Brie Bella និង Daniel Bryan បាន​ចាប់​ដៃ​រៀបការ​ជាមួយ​គ្នា​ កាល​ពី​ឆ្នាំ​២០១៤។ បច្ចុប្បន្ន Daniel Bryan និង Brie Bella បាន​ចូល​និវត្តន៍​​ពី​កីឡាកាស​ហើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី