Microsoft ដាក់​តម្លៃ​លក់ Surface Pro 4 និង Surface Laptop ធូរ​ថ្លៃ​ល្មម​ទិញ​ប្រើ

  • 2017-08-13 08:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រកូល Surface របស់ Microsoftបាន​បង្ហាញ​ខ្លួន​នៅ​លើ​ទីផ្សារ​អស់​មួយ​រយៈពេល​រួច​មក ឃើញ​ថា​មាន​មនុស្ស​ជា​ច្រើន​ចង់​បាន​វា​មក​ធ្វើ​ជា​កម្មសិទ្ធ​ផ្ទាល់​ខ្លួន តែ​ទាស់​ត្រង់​ថា តម្លៃ​របស់​វា​ខ្ពស់​ខ្លាំង​ពេក ទើប​តែ​ពេល​ថ្មីៗ​នេះ វិបសាយ​ផ្លូវការ Microsoft បាន​សម្រេច​បញ្ចុះ​តម្លៃ​លក់​ត្រកូល Surface របស់​ខ្លួន​តែ​ម្ដង។

Surface Pro 4

យោង​តាម​វិបសាយ​កុំព្យូទ័រ​ដ៏​ល្បី​មួយ​ និង​វិបសាយ​ផ្លូវការ​របស់ Microsoft បាន​ចេញ​ផ្សាយ​ថា "លោក​អ្នក​ចំណេញ​បាន​លុយ ១៥៩ ដុល្លារ​ទៅ​វិញ ប្រសិន​បើ​ទិញ Surface Pro 4 និង Surface Laptop ឥឡូវ​នេះ​ពី Microsoft ”។

ការ​ដាក់​លក់​បញ្ចុះ​តម្លៃ​របស់ Microsoft មាន​តែ​ពីរ​ម៉ូឌែល​ប៉ុណ្ណោះ ពោល​គឺ Surface Pro 4 និង Surface Laptop ដែល​មាន​ទាំង​ការ​ថែម​ជូន​ការ​ប្រើប្រាស់​កម្មវិធី Microsoft Online 365 និង​កញ្ចប់​សេវាកម្ម​ជា​ច្រើន​ទៀត​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​បែប​នេះ ហាក់​ដូច​ជា មាន​ចេតនា​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​បាន​សាក​ល្បង​បទពិសោធន៍​ថ្មី​ជាមួយ Tablate ដែល​មាន​តួនាទី​ស្ទើរ​តែ​ដូច​កុំព្យូទ័រ​យួរ​ដៃ​មួយ។

Surface Pro 4

/កម្មង់​ទិញ Surface Pro 4 ពី​វិបសាយ Microsoft Store ចុច​ទីនេះ

Surface Laptop

/កម្មង់​ទិញ Surface Laptop ពី​វិបសាយ Microsoft Store ចុច​ទីនេះ

យ៉ាង​ណា​មិញ​សង្កេត​ឃើញ​ថា ទីផ្សារ​ប្រើប្រាស់ Tablet ហាក់​ធ្លាក់​ចុះ​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ជា​ហេតុ​ធ្វើ​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ផលិត Tablet បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​​ដូច​ជា Microsoft ជាដើម។ ដោយ​ឡែក​ចំពោះ​ក្រុម​ហ៊ុន​​ផ្សេង​ទៀត​ដូច​ជា Apple នៅ​បន្ត​ផលិត​​ប្រភេទ Tablet របស់​ខ្លួន​​ត្រកូល​ iPad Pro ដោយ​បាន​បញ្ចប់​ជីវិត iPad 3 ទៅ​ហើយ រី​ឯ Huawei និង Samsung មិន​ទាន់​បញ្ឈប់​ទេ ពួក​គេ​នៅ​បន្ត​សង្វាក់​ផលិត​ត្រកូល Tablet របស់​ខ្លួន​ដដែល​ដោយ Huawei បាន​ចេញ​លក់ Huawei MediaPad T3  ឯ Samsung បាន​ចេញ​លក់ Galaxy Tab S3 នៅ​ក្នុង​ឆ្នាំ​ ២០១៧ នេះ​ ចំណែក Nokia ក៏​​មាន​ព័ត៌មាន​​​ពី​បរទេស​ខ្លះ​​បាន​ចេញ​ផ្សាយ​ថា ត្រៀម​ខ្លួន​​​​ចេញ​ថេប្លេត​អេក្រង់​ ​១៨,៤​ ​អ៊ីញ​​ដូច​គ្នា​ដែរ​ ហើយ​ទោះ​ជា​ថេប្លេត​មិន​សូវ​មាន​គាំទ្រ​ខ្លាំង​ដូច​ស្មាតហ្វូន​ក្តី តែ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ចង់​សាកល្បង​ប្រើត្រកូល Surface របស់ Microsoft៕

ចុច​អាន​អត្ថបទ​ពាក់​ព័ន្ធ​៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា