ឃឹម​ ឌីម៉ា​ឈ្នះ​ម៉ាឡេស៊ី​ដាច់​ ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​

  • 2017-08-27 06:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃឹម​ ឌីម៉ា អ្នក​ប្រដាល់​គុន​ខ្មែរ​បាន​យក​ឈ្នះ​គូ​ប្រកួត​មក​ពី​ម៉ាឡេស៊ី​មុន​នេះ​បន្តិច​លើ​វិញ្ញាសា​ប្រដាល់​សេរី​ទម្ងន់ ៦៣,៥​​គីឡូក្រាម។​ ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ ឃឹម​ ឌីម៉ា​ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដោយ​ប៉ះ​ជាមួយ​នឹង​កីឡាករ​មក​ពី​ប្រទេស​ហ្វីលីពីន។

គូ​ប្រកួត​បន្ត​បន្ទាប់​ទៀត​លើ​វិញ្ញាសា​ប្រដាល់​សេរី​នេះ​ដែរ​គឺ មឿន សុខហុច របស់​កម្ពុជា​នឹង​ប៉ះ​ថៃ​ សម្រាប់​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម​ ហើយ មឿន​ សុភា ប៉ះ​ ឥណ្ឌូណេស៊ី​សម្រាប់​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​ វេលា​ម៉ោង​២រសៀល​។

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ វីរ៉ុត