​រក​​ឃើញ​​​អ្នក​​ជំនាញ​​ច្នៃ​​បង្កើត​​ភេសជ្ជៈ​ថ្មី​​ក្នុង​ការប្រកួត​ MONIN Coffee Creativity Cup 2017

  • 2017-09-01 11:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ខូ​ហ្វី ខូ​អិល​ធី​ឌី (KOFI Co., Ltd) សហការ​ជាមួយ​ក្រុមហ៊ុន MONIN អន្តរជាតិ​បាន​រៀប​​ចំ​ការ​ប្រ​កួត​ជ្រើសរើស​អ្នក​ជំនាញ​បង្កើត​ភេសជ្ជ​​ថ្មី ​ហៅថា “MONIN Coffee Creativity Cup 2017 ” នៅ​ការិយាល័យ​លក់​របស់​ក្រុមហ៊ុន​​​ខូ​ហ្វី​កាល​ពី​ម្សិល​មិញ​នេះ​​ បាន​រក​ឃើញ​អ្នកឈ្នះ​ ៣ នាក់​។​ ម្ចាស់​ជ​យ​លា​ភី​លេខ​១ នឹង​ត្រូវ​ត្រៀម​ទៅ​ប្រកួត​ផ្ដាច់​ព្រ័ត្រ ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​កាហ្វេ​ដ៏​ធំ​នៅ​ប្រទេស​កូរ៉េ​។​

កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់​បេក្ខជន​ដែល​មាន​ជំនាញ និង​ស្រឡាញ់​វិស័យ ចំណី​អាហារ និង ភេសជ្ជ​បាន​បញ្ចេញ​សមត្ថភាព ​ដោយ​ការ​​ប្រកួត​នេះ​តម្រូវ​ឲ្យ​បេក្ខជន​បង្កើត​ភេសជ្ជ​​ថ្មី​ស្រឡាង​ដោយ​ខ្លួនឯង ហើយ​ភេសជ្ជ​នោះ​ត្រូវ​ផ្សំ​ចេញពី កាហ្វេ Espresso និង​ផលិតផល MONIN ។​

​MONIN Coffee Creativity Cup គឺជា​កម្មវិធី​ប្រកួត​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន MONIN និង​ត្រូវ​ដាក់​ឲ្យ​មាន​ការប្រកួត​នៅ​បណ្តាល​ប្រទេស​ដែល​មាន​នាំចូល​ផលិតផល MONIN ទាំងអស់​។

​អំពី​ក្រុមហ៊ុនខូ​ហ្វី ខូ​អិល​ធី​ឌី

​ក្រុមហ៊ុន​ខូ​ហ្វី ខូ​អិល​ធី​ឌី ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩ គឺជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខ​ផលិតផល​កាហ្វេ ម៉ាស៊ីន​កាហ្វេ​អេស​ប្រេ​ស្សូ​គ្រប់​ប្រភេទ ផលិតផល Monin និង​សម្ភារៈ​កាហ្វេ​ផ្សេងៗ​ធំ​ជាងគេ​នៅ​កម្ពុជា​។ ក្រៅពី​នេះ​ក្រុមហ៊ុន​ក៏​មាន​សេវាកម្ម​បង្រៀន​ឆុង​កាហ្វេ មាន​ក្រុម​អ្នក​ជំនាញ​បង្កើត​ភេសជ្ជ​​ចាំ​ជួយ​ប្រឹក្សា​យោបល់ សេវាកម្ម​ជួសជុល និង​ថែទាំ​ម៉ាស៊ីន​កាហ្វេ​របស់​អតិថិជន និង​ការ​លី​ញ​គ្រាប់​កាហ្វេ​ខ្លួនឯង​ផង​ដែរ​។ ការងារ​ជា​ចម្បង​របស់​Kofi គឺ​ផ្ដោត​ទៅ​លើ ភាព​ជា​វិជ្ជាជីវៈ និង​ការ​បង្កើត​ថ្មី​សម្រាប់​បំពេញ​នូវ​តម្រូវ​ការ​របស់​អតិថិជន។

ដោយ​មើល​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ វិស័យ​អាហារ និង​ភេសជ្ជ​​នៅ​កម្ពុជា ក្រុមហ៊ុន​ខូ​ហ្វី បាន​សហការ​ជាមួយ​ក្រុមហ៊ុន MONIN នាំចូល​ផលិតផល MONIN ផ្ដាច់​មុខ​មក​​កម្ពុជា​ក្នុង​ឆ្នាំ ២០១០ និង​ធ្វើការ​ចែកចាយ​បន្ត​ទៅ ​ហាង​កាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ និង​អតិថិជន​គោល​ដៅ​ជាច្រើន​ទៀ​ត​ជុំវិញ​កម្ពុជា​។​

​អំពី​ក្រុមហ៊ុន MONIN​

​ក្រុមហ៊ុន MONIN ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩១២ ​មាន​ប្រវត្តិ និង​កិត្តិនាម​ជាង​១០០​ឆ្នាំមក​ហើយ​។​MONIN បាន​ក្លាយ​ជា​ជម្រើស​ផលិតផល​ដែល​ល្អ​បំផុត​សម្រាប់​វិស័យ​ភេសជ្ជ​​ក្រឡុក និង​កាហ្វេ​។ ឆ្លងកាត់​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ MONIN បាន​ឈ​ជើង​យ៉ាង​រឹងមាំ និង​ពង្រីក​អាជីវកម្ម​ទៅ​ជាង ១៤០​ប្រទេស​ទូទាំង​ពិភព​លោក​។ បច្ចុប្បន្ន MONIN មាន​រោងចក្រ​ចំនួន ៤ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចែកចាយ ដែល​ក្នុង​នោះ​មាន ១ នៅ​សហរដ្ឋអាមេរិក ,២ នៅ​អឺរ៉ុប និង ១​ទៀត​នៅ​ប្រទេស ម៉ាឡេស៊ី​សម្រាប់​ចែកចាយ​ក្នុង​ទ្វីប​អាស៊ី​។ MONIN ក៏ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ភេសជ្ជ​ជាច្រើន​ប្រភេទ លាយ​ជាមួយ​បង្អែម និង​អាហារ​មួយ​ចំនួន​ផង​ដែរ ​។​

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់​ទង ក្រុមហ៊ុន ខូ​ហ្វី ខូ​អិល​ធី​ឌី ៖

  • កញ្ញា អ៊ុយ រដ្ឋ​ដាលីន ប្រធាន​ផ្នែក​ទីផ្សារ​

  • ទូរ​ស័ព្ទ ៖ 069 777 155

  • អ៊ីម៉ែ​ល ៖ marketing@kofi.com.kh​

  • Website: www.kofi.com.kh/

​ ​ ​ ​ ​

ដោយ៖ លីដា