រន្ធត់​ណាស់! សមាជិក U-KISS រង​របួស​ធ្ងន់​ ចូល​ពេទ្យ​ភ្លាមៗ​ក្រោយ​ជួប​ហេតុការណ៍​ផ្ទុះ​១

  • 2017-09-07 02:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ទាក់ទង​នឹង​តារា​ចម្រៀង​ Kiseop សមាជិក​ក្រុម​ U-KISS ដែល​បាន​រង​របួស​ផ្ទុះ​និង​ឆេះ​ដោយ​ចៃដន្យ​ អំឡុង​ពេល​ថត​វីដេអូ​ចម្រៀង​ថ្មី​របស់​ក្រុម។

ជាក់​ស្ដែង​ ភ្លាមៗ​នោះ​ លោក​ក៏​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ព្យាបាល​ជា​បន្ទាន់។ ចំណែក​អ្នក​គាំទ្រ​ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ ពួកគេ​មាន​ការ​ភ្ញាក់ផ្អើល​ និង​ព្រួយបារម្ភ​ចំពោះ​តារា​ចម្រៀង​រូប​នេះ​ណាស់។

ដោយឡែក​ ទាក់ទង​នឹង​បញ្ហា​នេះ​ ផលិតកម្ម​របស់​ U-KISS ក៏​បាន​សរសេរ​សារ​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​ដែរ​ថា៖ "Kiseop ពេលនេះ​កំពុង​សម្រាក​នៅ​ផ្ទះ​ ហើយ​លោក​នឹង​ទៅ​មន្ទីរ​ពេទ្យ​ ដើម្បី​ទទួល​ការ​ព្យាបាល​បន្ត។ ស្ថានភាព​លោក​មិន​អី​ទេ​ ហើយ​លោក​ក៏​ចង់​នាំ​ពាក្យ​ទៅ​កាន់​អ្នក​គាំទ្រ​ថា​ លោក​សុំទោស​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​មាន​ការ​ព្រួយបារម្ភ”។

ពេលកើតហេតុ
ពេលសម្រាក​ព្យាបាល

គួរ​បញ្ជាក់​ជា​ថ្មី​ តារា​ចម្រៀង​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​ បាន​រង​របួស​ ពី​ហេតុការណ៍​បន្ទុះ​ឆាប​ឆេះ​ដោយចៃដន្យ​ ក្នុង​ពេល​ថតចម្រៀង​ថ្មីរបស់​ក្រុម​ កាល​ពី​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ម្សិលមិញ។ តាម​ព័ត៌មាន​ដែល​ផលិតកម្ម​បាន​ប្រាប់​ គឺ​ពេលនោះ​ Kiseop ត្រូវ​ថត​ឈុត​មាន​ឧបករណ៍​ជក់​បារី​ តែ​ជា​អកុសល​ស្រាប់​តែ​វា​ផ្ទុះ​ ធ្វើ​ឲ្យ​លោក​ត្រូវ​របួស​ចំ​ផ្នែក​ខ្លះ​នៃ​រាង​កាយ​ និង​មុខ​ផង​ដែរ។ ពេលនេះ​ស្ថានភាព​របស់​លោក​ក៏​បាន​ធូរ​ស្រាល​ខ្លះហើយ​ ក្រោយ​សម្រាក​ព្យាបាល​ ហើយ​អ្នក​គាំទ្រ​ក៏​អាច​ធូរ​ចិត្ត​ពេល​បាន​ដឹង​ព័ត៌មាន​នេះ​ដែរ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី