​ថន លក្ខិណា ឡើង​​វីឡា​​ថ្មី​តម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​​​សុទ្ធ​តែ​តារា​ល្បី​ៗ​ចូល​រួម​យប់​មិញ​

  • 2017-09-28 02:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ធ្វើ​ពិធី​សូត្រ​មន្ត​​ឡើង​គេហដ្ឋាន​ថ្មី​តម្លៃ​ជិត​ ២០ ម៉ឺន​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ សីហា កន្លង​​ផុត​ទៅ​ នៅ​យប់​មិញ​​នេះ​ ថន លក្ខិណា បាន​ធ្វើ​ពិធី​ជប់​លៀង​ឡើង​​វិឡា​​ជា​ថ្មី​ម្ដង​ទៀត​ ព្រម​ទាំង​មាន​ភ្ញៀវ​សិល្បៈ​យ៉ាង​ច្រើន​កុះ​ករ​ចូល​រួម​ផង​ដែរ​។

អ្នក​ម្ដាយ​ ថន លក្ខិណា បាន​ឲ្យ​ដឹង​ថា​ ពិធី​សូត្រ​មន្ត​​ឡើង​វីឡា​ថ្មី​តម្លៃ​ជាង​ ១៨ ម៉ឺន​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​ ៣០ ខែ​សីហា ​កូន​ស្រី​ខ្លួន​មិន​បាន​អញ្ជើញ​មិត្ត​សិល្បៈ​ចូល​រួម​ទេ​ គ្រាន់​តែ​ធ្វើ​ពិធី​សូត្រ​មន្ត​ដើម្បី​យក​ថ្ងៃ​ល្អ​​ក្នុង​ការ​ចូល​មក​រស់​នៅ​​គេហដ្ឋាន​​ថ្មី​តែ​ប៉ុណ្ណោះ​។ ​

អ្នក​ស្រី​បន្ថែម​ថា​៖​“​ ផ្ទះ​នេះ​ ១៨ ម៉ឺន​ដុល្លារ​កន្លះ​ ហើយ​ពិធី​នៅ​ថ្ងៃ​ទី​២៧​នេះ​ យើង​ធ្វើ​​ក្នុង​គោល​បំណង​២​ ទី​១​អប់​អរ​​ចំពោះ​ការ​ឡើង​គេហដ្ឋាន​ថ្មី​ ទី​២​ ឆ្លៀត​ក្នុង​ឱកាស​ហ្នឹង​ក៏​​បាន​ធ្វើ​ខួប​កំណើត​ឲ្យ​កូន​ស្រី​ខ្ញុំ​ ថន តារា តែ​ម្ដង​ទៅ​"។

ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ ថន លក្ខិណា ​នៅ​បុរីប៉េងហួត​បាន​អញ្ជើញ​ភ្ញៀវ​ឲ្យ​ចូល​រួម​ចំនួន​ ៣០ តុ​ ក្នុង​នោះ​​​ក៏​មាន​មិត្តភ័ក្ដិ​សិល្បៈ​ចូល​រួម​ជិត​ ១០ តុ​ផង​ដែរ​៕​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី