ស្ងាត់​ៗ​ ​Huawei​ ​ចេញ​ថេបប្លែត​អេក្រង់​ធំ​ ​មាន​អាវ​ក្រោះ​ការពារ​ទឹក​ឡើង​ម៉ា​អែម

  • 2017-10-16 03:25:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Huawei​ ​មិន​បំភ្លេច​ចោល​នូវ​ត្រកូល​ ​Honor​ ​របស់​ខ្លួន​នោះ​ទេ​ ​ខណៈ​ថ្មីៗ​នេះ​នៅ​ទីផ្សារ​ប្រទេស​ចិន​មាន​ដាក់​បង្ហាញ​ថេបប្លែត​អេក្រង់​ធំ​ ​១០.១​ ​អ៊ីញ​ ​ម៉ូដែល​ ​Honor WaterPlay។ ផ្ដើម​ឈ្មោះ​ថ្មី​នេះ​ឡើង ព្រោះ​វា​មាន​មុខងារ​ពិសេស​អាវ​ក្រោះ​ការពារ​ទឹក​និង​ធូលី​ដី ស្តង់ដារ IP67។ អេក្រង់​ធំ កម្រិត​បង្ហាញ 1920x1200 ភីកសែល ប្រើ​ឈីប​ធន់​កណ្ដាល​ ​Kirin 659​ ​ដូច​ម៉ូដែល​ ​Nova 2i​ ​ដែល​កំពុង​ល្បី​ខ្លាំង​ថា​មាន​កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ។

លក្ខណៈ​សម្បត្តិ​ ​Honor WaterPlay:

  • ដំណើរការ​លើ​ ​Android 7.0 Nougat សម្រប​ផ្ទៃ EMUI 5.1
  • អេក្រង់ ១០.១ អ៊ីញ កម្រិត QXGA (1920x1200 ភីកសែល)
  • ប្រើ​ឈីប Kirin 659 Octa-core ល្បឿន 2.3GHz
  • ប្រើ GPU ប្រភេទ Mali-T830 MP2
  • RAM ប្រភេទ 3GB/4GB
  • អង្គ​ផ្ទុក 32/64GB អាច​បន្ថែម microSD
  • ថាមពល​ថ្ម 6,660mAhគាំទ្រ​មុខងារ Fast Charge
  • កាមេរ៉ា​ក្រោយ 8MP
  • ប្រើ Speaker ប្រភេទ Harman/Kardon។​

​Honor Water Play នឹង​បើក​លក់​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី ២៤ តុលា​​នេះត​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ជាមួយ​ជម្រើស​ពណ៌ ទឹក​ប្រាក់​និង​មាស ហើយ​មាន ៣ ម៉ូដែល៖

  • WiFi RAM 3GB + 32GB ROM តម្លៃ​ប្រហែល ៣០៣ដុល្លារ
  • WiFi RAM 4GB + 64GB ROM តម្លៃ​ប្រហែល ៣៦៤ដុល្លារ
  • LTE RAM 4GB + 64GB ROM តម្លៃ​ប្រហែល ៤១០ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Fonearena   ប្រែសម្រួល៖ កៅ រក្សា