កប់ណាស់ភាពយន្ត​រន្ធត់ “Happy Death Day” ត្រឹម​៣​ថ្ងៃ​សោះ​រក​ចំណូល​បាន​មិន​ចេះ​តិច

  • 2017-10-17 03:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​សារ​តែ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​គឺ​ចំ​ថ្ងៃ​សុក្រ​ទី​១៣ ឫ Friday the 13th ដែល​ជា​ថ្ងៃ​មួយ​គេ​ចាត់​ទុក​ថា​មិន​ល្អ ឫ​ទាក់​ទង​ជាមួយ​នឹង​ខ្មោច​ឫ​វត្ថុ​ស្ថិត​នៅ​ក្នុង​ភព​ងងឹត​ផ្សេងៗ​ជា​ដើម។

ហេតុ​នេះ​ហើយ​បាន​ជា​ភាព​យន្ត​​ “Happy Death Day” ដែល​ជា​ភាព​យន្ត​បែប​រន្ធត់​និង​អាថ៌កំបាំង​ផង​នោះ​ មាន​លទ្ធភាព​ដណ្ដើម​ពាន​លេខ​១​ ជាមួយ​នឹង​ទឹក​ប្រាក់​ ២៦,៥លាន​ដុល្លារ​ក្នុង​រយៈ​ពេល​តែ​៣​ថ្ងៃ​ដំបូង។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​ ដោយ​សារ​តែ​ការ​សរសើរ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ភាពយន្ត​ដែល​ចំណាយ​ដើម​ទុន​ផលិត​អស់​តែ ៤,៨លាន​ដុល្លារ​នោះ អាច​រក​ចំណូល​បាន​ដល់​ទៅ​ ៥​ដង​ធៀប​នឹង​ដើម​ទុន​។​ នេះ​គឺ​ជា​រឿង​ដែល​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​ផលិតកម្ម Blumhouse។

ចំណែក​ឯ​ភាពយន្ត​ចំណាត់​ថ្នាក់​លេខ​ពីរ​វិញ​គឺ​បាន​ទៅ​លើ​ប្រភេទ​រឿង​ Sci-fi “Blade Runner 2049” ជាមួយ​នឹង​ទឹក​ប្រាក់​តែ ១៥,១​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​គឺ​ធ្លាក់​ចុះ​ដល់​ទៅ ៥៣.៩​ភាគ​រយ។ ទោះ​បី​ជា​ភាព​យន្ត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភាពយន្ត​មួយ​ល្អ​បំផុត​ក្នុង​ចំណោម​ភាព​យន្ត​ដែល​បាន​បញ្ចេញ​ក្នុង​ឆ្នាំ​២០១៧​នេះ បែរ​ជា​មិន​អាច​រក​ចំណូល​បាន​ច្រើន​ទៅ​វិញ។ នេះ​គឺ​ស្រដៀង​នឹង​រឿង​នេះ​វគ្គ​ដំបូង​ដែរ​ គឺ​មិន​ទទួល​បាន​ជោគជ័យ​នៅ​លើ​ Box Office ប៉ុន្តែ​ទទួល​បាន​ជោគជ័យ​ពេល​ចេញ​លក់​នៅ​ DVD៕

នេះ​ជា​រឿង​រក​ចំណូល​សរុប​បាន​ច្រើន​ជាង​គេ​ទាំង​១០​ប្រចាំ​ Box Office សប្ដាហ៍​នេះ៖

១០. Victoria and Adbul ៣លាន​ដុល្លារ
៩. My Little Pony: The Movie ៤,១លាន​ដុល្លារ
៨. The LEGO Ninjago Movie ៤,៣​លាន​ដុល្លារ
៧. Kingsman: The Golden Circle ៥,៤លាន​ដុល្លារ
៦. American Made ៥,៥លានដុល្លារ
៥. The Mountain Between Us ៥,៨លាន​ដុល្លារ
៤. It ៦,១​លាន​ដុល្លារ
៣. The Foreigner ១៣,១​លាន​ដុល្លារ
២. Blade Runner 2049 ១៥,៥​លាន​ដុល្លារ
១. Happy Death Day ២៦​លាន​ដុល្លារ

បណ្ដា​ Trailer រឿង​ចំណូល​ថ្មី៖

អាន​អត្ថបទ៖

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ ធារ៉ូ