​ប្រយ័ត្ន​!​ បើ​ឈឺ​ក្បាល​ដូច​អាការៈ ​៤យ៉ាង​នេះ​ ត្រូវ​តែ​ជួបពេទ្យ​ជា​បន្ទាន់​

  • 2017-11-06 08:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការឈឺ​ក្បាល​ឃើញថា កើតឡើង​ជា​ញឹកញាប់​ណាស់​ចំពោះ​មនុស្ស​ទូទៅ​។ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​យើង​ទេ តែ​ក៏​រំខាន​ដល់​ការ​ប្រ​កបការ​ និង​ការចូលរួម​ក្នុង​សង្គម​ដែរ​។ ការឈឺ​ក្បាល​ច្រើនតែ​ទាក់ទង​នឹង​ការ​វិលមុខ និង​បង្ក​ឡើង​ដោយ​មូលហេតុ​ដូចគ្នា​។ ករណី​ភាគច្រើន កាលណា​អា​ការៈឈឺ​ក្បាល​រកឃើញ ឬ​កំណត់​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ និង​លឿន អាចជា​រឿង​សំខាន់​មួយ​ក្នុង​ការស្វែងរក​មូលហេតុ និង​ការព្យាបាល​របស់​វា​ដែរ​។

​អ្នកជំនាញ​និយាយថា អ្នក​ជំងឺ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ ឬ​សង្គ្រោះបន្ទាន់​បើសិន​ជា​អ្នក​មាន​អាការៈ​ដូចខាងក្រោម​នេះ ព្រោះ​វា​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា ឬ​ជំងឺ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​។

  1. ​បើសិន​ជា​អ្នក​មាន​អារម្មណ៍​ឈឺក្បាល​ខ្លាំងក្លា​ភ្លាមៗ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ត្រូវ​ការជួប​ពេទ្យ និង​ព្យាបាល ដោយសារ​តែ​វា​អាច​ជា​អាការៈ​របស់​ជំងឺ​ធ្ងន់​ណាមួយ​ហើយ​។
  2. ​បើសិន​ជា​អ្នក​ឈឺ​ក្បាល​ជាមួយ​នឹង​អាការៈ​ផ្សេងទៀត​ដូចជា ក្តៅខ្លួន រឹង​ក វង្វេងវង្វាន់ ប្រកាច់ ភ្នែក​មើល​ឃើញ​ពីរៗ ខ្សោយ ស្ពឹក ឬ​ពិបាក​និយាយ គឺ​ត្រូវតែ​ទៅ​ជួប​ពេទ្យ​ឲ្យបាន​លឿន​បំផុត​។
  3. ​បើសិន​ជា​អ្នក​ទើបតែ​មាន​របួស​នៅ​ក្បាល​ថ្មីៗ ហើយ​ឈឺក្បាល​ក្រោយពី​ជួប​គ្រោះថ្នាក់ ឬ​ឈឺ​ក្បាល​កាន់តែ​ខ្លាំង​ទៅៗ នោះ ក៏​ជា​សញ្ញា​ដែល​ត្រូវ​ការជួប​ពេទ្យ​ជាបន្ទាន់​ដែរ​។
  4. ​បើសិន​ជា​អ្នក​ឈឺ​ក្បាល​រ៉ាំរ៉ៃ​ដែល​កាន់តែ​ខ្លាំង​ទៅៗ​ក្រោយ​ពី​ក្អក ឬ​ដកដង្ហើម​ជ្រៅ ប្រឹង​ក​ខ្លាំង ឬ​ធ្វើ​ចលនា​ភ្លាមៗ អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​រក​មើល​មូលហេតុ​នៃ​ការឈឺ​ក្បាល​នេះ​ផង​៕

ចុចអានបន្ទាប់

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម