លោកយាយជប៉ុន វ័យ៨៩ឆ្នាំ ធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើច ដោយសារស្ទីលថតរូបចម្លែកខ្លាំង

  • 2017-11-16 03:27:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគ​ច្រើន​គិត​ថា បច្ចេកវិទ្យា​គឺ​សម្រាប់​មនុស្ស​វ័យ​ក្មេង ប៉ុន្តែ​លោក​យាយ Kimiko Nishimoto មិន​គិត​ដូច្នោះ​ទេ។ ស្រ្តី​ជនជាតិ​ជប៉ុន វ័យ​៨៩ឆ្នាំ​រូប​នេះ តែងតែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ទុះ​សំណើច ជាមួយ​នឹង​ស្ទីល​ថត​រូប​ចម្លែកៗ​គ្មាន​ពីរ​របស់​ខ្លួន។

លោក​យាយ Kimiko Nishimoto

លោកយាយ Nishimoto ចេះ​ថត និង​កែ​រូប​របស់​ខ្លួន អស់​រយៈពេល ១៧ឆ្នាំ​មក​ហើយ និង​បាន​ចាប់ផ្ដើម​ប្រលូក​ក្នុង​វិស័យ​ថត​រូប​នេះ នៅ​អាយុ​៧២ឆ្នាំ។ លោក​យាយ​បាន​រៀន​វា​ពី​កូន​ប្រុស រហូត​បាន​ដឹង​ថា ខ្លួន​ពិត​ជា​មាន​ទេពកោសល្យ​ផ្នែក​ថត​រូប​នេះ។ ភ្លាមៗ​នោះ លោកយាយ Nishimoto បាន​លង់​ខ្លួន​ស្រលាញ់​ការ​ថត​រូប និង​រៀន​ថត​រូប​ខ្លួន​ឯង​ទៀត​ផង។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ លោក​យាយ​មាន​ការ​តាំង​ពិពណ៌​ដំបូង​របស់​ខ្លួន នៅ​ឯ​សារមន្ទីរ​ក្នុង​ទីក្រុង Kumamoto រយៈ​ពេល​១០ឆ្នាំ​ក្រោយ​ប្រលូក​ក្នុង​វិស័យ​នេះ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន​លោក​យាយ​កំពុង​គ្រោង​តាំង​បង្ហាញ​រូបថត​របស់​ខ្លួន នៅ​ឯ​សាល​រូបភាព​របស់​ក្រុមហ៊ុន Epson នៅ​ក្នុង​ទីក្រុង​តូក្យូ ក្រោម​ចំណងជើង​ជា​ភាសា​ជប៉ុន​ថា Asobokane ឬ​ជា​ភាសា​អង់គ្លេស​ថា Let's Play ទៀត​ផង៕

ចង់​ដឹង​ថា រូបថត​របស់​លោក​យាយ Nishimoto យ៉ាង​ណា ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម