Robben អាច​នឹង​ចូល​និវត្តន៍​នៅ​ចុង​រដូវ​កាល​នេះ

  • 2017-11-23 14:46:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arjen Robben ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្លួន​អាច​នឹង​ចូល​និវត្តន៍​នៅ​ចុង​រដូវ​កាល។ ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​ជាង​មួយ​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ ខ្សែ​ស្លាប​រូប​នេះ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​អន្តរ​ជាតិ។

ខ្សែ​បម្រើ​ស្លាប Robben បាន​និយាយ​ប្រាប់​ Kicker ថា៖ "អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​នា​ពេល​ខាង​មុខ។ ខ្ញុំ​អាច​នឹង​ចូល​និវត្តន៍​នា​ចុង​រដូវ​កាល​នេះ ឬ​ក៏​ទៅ​លេង​ឲ្យ​ក្លឹប​ថ្មី​ណា​មួយ​ទៀត ឬ​ក៏​អាច​បន្ត​លេង​ឲ្យ Bayern រយៈ​ពេល​បី​ឆ្នាំ​ទៅ​មុខ"។ កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​គ្រាន់​តែ​ចង់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកួត​បន្ទាប់​ប៉ុណ្ណោះ ក្រៅ​ពី​ហ្នឹង​ខ្ញុំ​មិន​ទាន់​គិត​ទេ។ ខ្ញុំ​កំពុង​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​មាន​ភាព​សប្បាយ​រីក​រាយ​ឲ្យ​បាន​ច្រើន និង​លេង​បាល់​ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន"។

រដូវ​កាល​នេះ ជា​រដូវ​កាល​ទី ៩​ហើយ ដែល​ Robben បាន​លេង​ឲ្យ​ក្លឹប Bayern Munich ដោយ​ក្នុង​នោះ​ខ្សែ​បម្រើ​ស្លាប​សញ្ជាតិ​ហុល្លង់​រូប​នេះ បាន​ឈ្នះ​ពាន​លីគ​កំពូល​អាល្លឺម៉ង់​ចំនួន ៦​ដង, DFB-Pokal ៤ដង និង Champions League ម្ដង។

សូម​បញ្ជាក់​ផង​ដែរ Robben បាន​ឈាន​ចូល​ក្នុង​ឆ្នាំ​ចុង​ក្រោយ​ហើយ​នៃ​កុងត្រា​ខ្លួន​ជាមួយ​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ៕

ប្រភព៖ Goal   ប្រែសម្រួល៖ ហ៊ីម រស្មី