ភ្ញាក់​ផ្អើល​តារា​ប្រុស​ខ្មែរ​​​​​២​រូប​ថត​ Pre-Wedding ​

  • 2017-12-01 05:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​​តារា​សម្ដែង​រូប​ស្រស់​សង្ហា​ ២ រូប​គឺ​ ជា លាងឈែ​ និង គឹម តារា បាន​ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ឃើញ​អ្នក​​​ទាំង​ពីរ​ថត​ Pre Wedding ជា​មួយ​គ្នា​​​ ដូច​គូ​ស្នេហ៍​ស្រី​ប្រុស​អ៊ីចឹង​។

ជាក់​ស្ដែង​ ជា លាងឈែ បាន​​សរសេរ​រៀប​រាប់​ជាមួយ​រូប​ថត​ Pre Wedding ៤ សន្លឹក​​​ថា​៖​"Pre wedding បែប​ហ្នឹង​មាន​នៅ​ស្រុក​ខ្មែរ​ដែរ​តើ​"។ក្រោយ​ពី​ឃើញ​ពាក្យ​ពេចន៍​អម​ជាមួយ​រូប​ថត​ដ៏​ស្រស់​សង្ហា​​រវាង​ ជា លៀងឈែ ជាមួយ​ គឹម តារា បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មួយ​ចំនួន​បាន​សរសើរ​ថា អ្នក​ទាំង​ពី​ស្រស់​ស្អាត​សង្ហា​ដូច​គ្នា និង​សម​គ្នា​ខ្លាំង​បំផុត​។

ជុំវិញ​រឿង​រ៉ាវ​រូប​ថត​ Pre Wedding នេះ​ដែរ​ ជា លៀងឈែ បាន​ប្រាប់​ Sabay គឺ​ថត​ឲ្យ​សម្អាង​​មួយ​​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​មែន​​ថត​ត្រៀម​ចូល​រោង​ការ​រវាង​លោក និង គឹម តារា នោះ​ទេ​៕​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ពីហ្វេសប៊ុក​