Pep សុំ​ទោស​ Man United តែ​ថា​ការ​អបអរ​របស់​ City មិន​ខុស​ទេ​

  • 2017-12-13 03:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​សម្ដែង​ការ​សោកស្ដាយ​ និង​សុំ​ទោស​បើ​សិន​ជា​ការ​អបអរ​ជ័យ​ជម្នះ​របស់​ Manchester City លើ​ Manchester United ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ម្ចាស់​ផ្ទះ។​

Pep និង​ Mourinho

ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​បាន​យក​ឈ្នះ​គូ​ប្រជែង​ United ក្នុង​លទ្ធផល​ ២​ទល់​នឹង​១​ធ្វើ​ឲ្យ​​ពួក​គេ​ដាច់​ពិន្ទុ​ដល់​ទៅ​១១។​ ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ​ និង​បុគ្គល​ រួម​ទាំង​គ្រូ​បង្វឹក​ផង​បាន​នាំ​គ្នា​អបអរ​ជ័យ​ជម្នះ​​រហូត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​។

មាន​សេចក្ដី​រាយ​ការណ៍​​ថា​លោក​ Jose Mourinho ត្រូវ​​គប់​នឹង​ដប​ទឹកដោះ​គោ​ ហើយ​ជំនួយ​ការ​គ្រូ​បង្វឹក​ម្នាក់​របស់​ Man City ក៏​រង​របួស​ដោយ​ការ​វាយ​តប់​ផង​ដែរ​។ យ៉ាង​ណា​ FA កំពុង​ស៊ើប​អង្កេត​បញ្ហា​នេះ។​

​ទោះ​មិន​ទាន់​រក​ឃើញ​ ស​ខ្មៅ​តែ​​ Pep ​សម្រេច​ចិត្ត​សុំ​ទោស​ចំពោះ​ហេតុ​ការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ បើ​សិន​ជា​ទង្វើ​របស់​ក្រុម​លោក​ពិត​ជា​ប៉ះ​ពាល់​ដល់​ម្ចាស់​ផ្ទះ​ទាំង​មូល​ មិន​មែន​ប៉ះ​ពាល់​​ត្រឹម​តែ​លោក​ Mourinho ឬ​ក៏​កីឡាករ​ណា​ម្នាក់។

អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​យល់​ថា​ការ​អបអរ​ជ័យ​ជម្នះ​គឺ​មិន​ខុស​ឆ្គង​អ្វី​ទេ​ តែ​បើ​វា​​មិន​អាច​ទទួល​យក​បាន​​លោក​សុខចិត្ត​សុំ​ទោស។ គួរ​បញ្ជាក់​ថា​ Pep និង​ Mourinho ធ្លាប់​ជា​មិត្ត​ភក្ដិ​​­​គ្នា​កាល​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ Barcelona ប៉ុន្តែ​ទំនាក់​ទំនង​អ្នក​ទាំង​២​កាន់​តែ​ប្រេះឆា​ចាប់​តាំង​ពី​ឈាន​ជើង​ចូល​អាជីព​ដឹកនាំ​ក្រុម​រៀង​ៗ​ខ្លួន៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ៉ុត