ឡូយ​កប់! ក្លឹប​អំពូល​រាំ​តាម​ចង្វាក់​ភ្លេង​ក្នុង​ចំណោម​អាស៊ាន លេច​មុខ​​នៅ​ក្លឹប​ខ្មែរ​មួយ​ដំបូង​គេ

  • 2018-06-05 04:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ដែល​រចនា​តាម​បែប Mexico ហើយ​ថែម​ទាំង​មាន​អំពូល​ភ្លើង​ប្រើ​រ៉ឺស័រ​ម្ដង​ធ្លាក់​ម្ដង​ឡើង​តាម​បទ​ភ្លេង Maya Club បាន​បើក​សាក​ល្បង​ជា​លើក​ដំបូង ជាមួយ​ប្រូម៉ូសិន​ពិសេស​រហូត​ដល់​ដាច់​ខែ​មិថុនា គឺ បញ្ចុះ​តម្លៃ ៣០% លើ​គ្រប់​ភេសជ្ជៈ និង​ម្ហូប រួម​ជាមួយ​ការ​ទិញ​ស្រា ២ដប ថែម ១ដប។

លោក វឌ្ឍណា អ្នក​គ្រប់​គ្រង Maya Club បាន​និយាយ​ថា៖ "ក្លឹប​យើង​រៀបចំ​ដោយ​ប្រើ​ពណ៌​ខ្មៅ ស មាស ដោយ​រចនា​បែប​អរិយធម៌ Mexico រួម​ជាមួយ​សម័យ​ទំនើប... ហើយ​ក្នុង​ឱកាស​បើក​ដំបូង យើង​ក៏​មាន​ប្រូម៉ូសិន ៣០% និង​ទិញ​ស្រា​គ្រប់​មុខ ២ដប ថែម ១ដប"។

Maya Club ទើប​នឹង​បើក​កាល​ពី​ថ្ងៃ​ទី១ មិថុនា ដោយ​មាន​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ដូចជា​លោក ហេង ពិទូ កញ្ញា សុភ័ក្រ កុសុម៉ា​ទៀត​ផង។ Maya Club មាន​ទីតាំង​នៅ​ជិត​ស្ថានទូត​រុស្សី ខាង​ក្រោយ Factory Pub ហើយ​អ្វី​ដែល​ប្លែក​ពី​គេ​នោះ គឺ​អំពូល​ភ្លើង​ដែល​ឡើង​ចុះ​តាម​បទ​ភ្លេង​នេះ​ឯង។

ចង់​ដឹង​កាន់​តែ​ច្បាស់​ពី​អំពូល​នេះ មើល​វីដេអូ​ខាង​ក្រោម ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Maya Club៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម